adverise with khmeread Leicester city fan claims 1

ពិតជា​សំណាង​មែន​: ប្រិយមិត្ត Leicester មា្ន​ក់​ផ្ទុះ​បុ​ង​បាន ៥.០០០ ផោន​

សំណាង​ពិតជា​មាន​មែន​សម្រាប់​អ្នកគាំទ្រ​ក្រុម Leicester ម្នាក់នេះ​ដោយ​គាត់​បានទទួល​កាដូ​ពី​តា​ណូអែល​មុនគេ គឺ​សាច់ប្រាក់ ៥.០០០ ផោន ពី​ក្រុមហ៊ុន​ភ្នាល់ Ladbrokes បន្ទាប់ពី​បានធ្វើការ​ភ្នាល់​ថា​ក្រុម​សំណព្វ​របស់គាត់​នឹង​ឈរលើ​កំពូល​តារាង​ក្នុង​ថ្ងៃបុណ្យ​ណូអែល​។​

​លោក Keval Nakeshree អាយុ ៣៨ ឆ្នាំ មកពី​ទីក្រុង Gloucester ចក្រភព​អង់គ្លេស បានធ្វើការ​ភ្នាល់​នៅ​សាខា​របស់ Ladbrokes ក្នុង​តំបន់​របស់លោក​តាំងពី​ដើមរដូវ​កាល​មកម្ល៉េះ ដោយបាន​ចំណាយ​ត្រឹមតែ ៥ ផោន​ប៉ុណ្ណោះ​ទៅលើ​ក្រុម Leicester ថា​នឹង​ឈរលើ​កំពូល​តារាង​ក្នុង​ថ្ងៃទី ២៥ ខែធ្នូ ដែលមាន​ទឹក​លុយ​ផ្ទុះ​គឺ ១ សង ១០០០ ឬ ១០០០/១​។

​គ្មាន​នរណា​ស្មាន​ដល់​ថា​ពួកគេ​នឹង​ឈរ​នៅ​លំដាប់​ទីមួយ​ក្នុង​ថ្ងៃបុណ្យ​ណូអែល​នោះឡើយ ខណៈដែល​បច្ចុប្បន្ន​ក្រុមបាល់ទាត់ Leicester កំពុង​ឈរលើ​កំពូល​តារាង​មាន ៣៨ ពិន្ទុ នាំមុខ​ក្រុម​កាំភ្លើង​ធំ​២​ពិន្ទុ និង​ក្រុម​សេដ្ឋី​អារ៉ាប់ Man City ដល់​ទៅ ៥ ពិន្ទុ​ឯណោះ​៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់