adverise with khmeread Water1

អាកាសធាតុ​ប្រែប្រួល​! សិង្ហ​បុរី​ដែល​ទិញ​ទឹក​ពី​ម៉ាឡេស៊ី​ឥឡូវ​ចាប់ផ្តើម​បង្កើន​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​ម៉ាឡេស៊ី​វិញ​

    ​យោងតាម​វេ​ប​សាយ Straitstimes របស់​សិង្ហ​បុរី​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យដឹងថា ក្រុមប្រឹក្សា​សេវាសាធារណៈ​សិង្ហ​បុរី (PUB) បានចាប់ផ្តើម​បង្កើន​ការផ្គត់ផ្គង់​ទឹកស្អាត​បន្ថែម​ដល់​រដ្ឋ Johor របស់​ម៉ាឡេស៊ី បន្ទាប់ពី​ក្រុមប្រឹក្សា​រដ្ឋាករទឹក​រប​ស់​រដ្ឋ​មួយ​នេះ​បង្កើន​ការអំពាវនាវ​រក​ជំនួយ​ទឹកស្អាត​។ 

​    ​ជាមួយ​អាកាសធាតុ​រាំងស្ងួត​បច្ចុប្បន្ន​ប៉ះពាល់​ដល់​កម្រិត​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​ទន្លេ Sungai Layang របស់​រដ្ឋ Johor អាជ្ញាធរ​ទឹក​របស់​រដ្ឋ​នេះ​ហៅ​កាត់​ថា Bakaj បានស្នើ​ឱ្យ PUB របស់​សិង្ហ​បុរី​ផ្គត់ផ្គង់​ទឹកស្អាត​បន្ថែម ៦ លាន​ហ្គា​ឡុង (២២ លាន​លីត្រ​) ក្នុង​មួយថ្ងៃ​រយៈពេល ១ ខែ​ពេញ​។  

​    ​ទោះបី​ជួប​កង្វះខាត​ទឹក ប៉ុន្តែ​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Johor ទទួលបន្ទុក​កិច្ចការ​សាធារណៈ​បាន​សន្យា​កាលពី​ខែឧសភា​ថា ខ្លួន​នឹង​នៅតែ​បន្ត​ផ្គត់ផ្គង់​ទឹកទន្លេ (​មិនទាន់​ចម្រាញ់​ជា​ទឹកស្អាត​) ឱ្យទៅ​សិង្ហ​បុរី​។ 

​    ​ក្រោម​កិច្ចព្រមព្រៀង​ស្តីអំពី​ទឹក​ឆ្នាំ ១៩៦២ PUB មាន​សិទ្ធិ​បូមទឹក ២៥០ លាន​ហ្គា​ឡុង (៩៤៦ លាន​លីត្រ​) ពី​ទន្លេ​របស់​រដ្ឋ Johor រៀងរាល់ថ្ងៃ​។ ជា​ថ្នូរ​មកវិញ រដ្ឋ Johor មាន​សិទ្ធិ​ទទួលបាន​ទឹកស្អាត ២ ភាគរយ ស្មើនឹង ៥ ហ្គា​ឡុង (១៥ លាន​លីត្រ​) រៀងរាល់ថ្ងៃ​ពី​សិង្ហ​បុរី​។ 

​    ​គួរ​បញ្ជាក់ថា ទឹកស្អាត​បម្រុង​របស់​សិង្ហ​បុរី​នៅសល់​ចំនួន ៣៣ ភាគរយ​ប៉ុណ្ណោះ​កាលពី​ខែមេសា ធៀប​នឹង​ឆ្នាំទៅ ដែល​សល់​ទឹក​បម្រុង ៤០ ភាគរយ​នៅ​ខែមេសា​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ Straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់