adverise with khmeread Untitled 1

ជាមួយ​រូបមន្ត​នេះ កំណក​ធ្មេញ​លឿង​ខ្លាំង​អាក្រក់​មើល​យ៉ាងនេះ​នឹងត្រូវ​កាត់បន្ថយ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​

​     នរណាៗ​ក៏​ចង់បាន​ធ្មេញ​ស​ស្អាត​ដែរ ព្រោះ​ធ្មេញ​អាក្រក់​និង​មាន​កំណក​លឿង​ច្រើន​អាច​ប៉ះពាល់​ដល់​ទំនុកចិត្ត និង សម្រស់​ទាំងមូល​របស់​មនុស្ស​។ 

​    ​សំណាងល្អ លោកអ្នក​អាច​បំបាត់​បញ្ហា​នេះ​បាន​ដោយ​គ្រាន់តែ​ខ្ពុ​ល​មាត់​ជាមួយនឹង​ទឹក​ផ្សំ​ដូចខាងក្រោម​ក្នុង​រយៈពេល​តែ​ប៉ុ​ន្មា​នាទី​ប៉ុណ្ណោះ នឹង​ឃើញ​កំណក​ធ្មេញ​ថយចុះ​យ៉ាងច្រើន​។​

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda)
​    ​- អំបិល​
​    ​- ទឹក​អ៊ីដ្រូសែន Hydrogen Peroxide (​លក់​នៅ​ឱសថស្ថាន​)
​    ​- ទឹក​ក្តៅ​ឧណ្ហៗ​
​    ​- ប្រដាប់​កាយ​កំណក​លឿងៗ​
​    ​- ទឹក​ថ្នាំ​ខ្ពុ​ល​មាត់​សម្លាប់​មេរោគ​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​១. លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង​ម្សៅ​មេនំ​ប៉័ង​មួយ​ស្លាបព្រា​កាហ្វេ​។ 
​    ​២. ដាក់​ច្រាស់​ដុសធ្មេញ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ បន្ទាប់មក​យក​ច្រាស់​នោះ​ជ្រលក់​ម្សៅ​និង​អំបិល​ដែល​លាយ​រួច​។ យកមក​ដុសធ្មេញ ៥ នាទី​។ 
​    ​៣. ខ្ពុរមាត់ ១ នាទី​ជាមួយ​ទឹក​អុកស៊ីសែន ១ ពែង និង​ទឹក​ក្តៅ​ឧណ្ហៗ កន្លះ​ពែង​។ 
​    ​៤. ប្រើ​ប្រដាប់​កាយ​កំណក​លឿង កោស​វា​ចេញ​ប្រយ័ត្នប្រយែង​ដូច្នេះ​ទើប​មិន​ស្រៀវធ្មេញ​។ 
​    ​៥. ខ្ពុ​ល​មាត់​ជាមួយ​ទឹក​ថ្នាំ​ខ្ពុ​ល​មាត់​សម្លាប់​មេរោគ​៕ 

adverise with khmeread
ប្រភព៖ TNP

អ្នកនឹងចូលចិត្ត

មតិយោបល់