adverise with khmeread 1 copy

គណៈកម្មការ​អឺរ៉ុប​លើកសំណើ​មួយ​តម្រូវឱ្យ​អ្នកលេង​បណ្តាញ​សង្គម​រាប់ទាំង Facebook ត្រូវតែ​ចុះ​លេខ​អត្តសញ្ញាណ​បណ្ណ​

    ​គ្រប់គ្នា​តែងតែ​លេង​បណ្តាញ​សង្គម​នានា​រាល់ថ្ងៃ​ដូចជា Twitter, Facebook ឬ Instagram​។ ប៉ុន្តែ​ឆាប់ៗ​នេះ​ប្រជាជន​អឺរ៉ុប​នឹងត្រូវ​តម្រូវ​លើសពី​ការ​វាយ​ឈ្មោះ និង លេខ​កូដ​ទៅទៀត​ដើម្បី​ចូល​ឆែក​មើល Status ថ្មីៗ​របស់​មិត្តភក្តិ​។​

​    ​គណៈកម្មការ​អឺរ៉ុប​ឥឡូវ​កំពុង​លើកសំណើ​មួយ​ដើម្បី​ប្រើប្រាស់​នូវ​អត្តសញ្ញាណ​បណ្ណ​ជាតិ​ដើម្បី Log in ចូលទៅ​បណ្តាញ​សង្គម​ដូចជា Facebook, Twitter និង​សូម្បី Uber​។ 

​    ​អត្តសញ្ញាណ​បណ្ណ​រដ្ឋាភិបាល​ត្រូវបាន​ប្រើប្រាស់​ក្នុង​រដ្ឋ​ជា​សមាជិក​អឺរ៉ុប លើកលែង​ដា​ណឺ​ម៉ាក និង​ចក្រភព​អង់គ្លេស​។ ប៉ុន្តែ​ចំណាត់ការ​នេះ​អាច​នឹង​បើកផ្លូវ​ឱ្យ​ទ្វីប​ផ្សេងទៀត​អនុវត្តតាម​ដូចគ្នា​។ 

​    ​គំនិត​នេះ​ត្រូវបាន​លើកឡើង​ដោយ​លោក Andrus Ansip អនុប្រធាន​ទីផ្សា​ឌីជីថល​តែមួយ​នៅ​គណៈកម្មការ​អឺរ៉ុប​។​

​    ​ហេតុផល​ចម្បង​ដែល​គណៈកម្មការ​អឺរ៉ុប​លើកសំណើ​បែបនេះ​គឺ​ដើម្បី​លុបបំបាត់​បំបាត់ User ក្លែងក្លាយ ដែល​កំពុង​បង្ក​អនាធិបតេយ្យ​ក្នុងការ​ស្ទាបស្ទង់​ទីផ្សារ​ទំនិញប្រើប្រាស់ ព្រោះ​ចំណាត់ថ្នាក់​តាម​អន​ឡាញ និង​ការពិនិត្យ​ទំនិញ​និង​សេវា​តាម​អន​ឡាញ​មាន​សារៈសំខាន់​សម្រាប់​គោលដៅ​អតិថិជន​នៅ​អឺរ៉ុប​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់