adverise with khmeread 1

ម៉ូត​បណ្ណាល័យ​ក្នុងផ្ទះ​ទាំងនេះ​គឺជា​ចិត្តសាស្ត្រ​បណ្តុះ​ក្មេង​ឱ្យ​ចេះ​កាន់​សៀវភៅ​តាំងពី​តូច មិនបាច់​ចាប់បង្ខំ​!

    ​តាម​ការសិក្សា​ជាច្រើន​បានឱ្យដឹងថា គ្រួសារ​ដែលមាន​សៀវភៅ​ក្នុងផ្ទះ ៥០០ ក្បាល​ទុក​សម្រាប់​ឱ្យ​ក្មេងៗ​អាន អាចជួយ​ឱ្យ​ខួរក្បាល​ក្មេង​វិវឌ្ឍន៍​៦​ឆ្នាំ​លឿន​ជាង​ក្មេងៗ​ដែល​មិនបាន​អាន​សៀវភៅ​តាំងពី​តូច​។​

​     លោកស្រី Evans អ្នក​សង្គមវិទ្យា​អាមេរិក​និយាយថា "​ទោះបី​មាន​សៀវភៅ​តិចតួច ក៏​ជួយ​ដល់​ក្មេងៗ​បានដែរ​"​។ ការ​ដែលមាន​សៀវភៅ​ត្រឹម ២០ ក្បាល​ក្នុងផ្ទះ​ក៏មាន​ឥទ្ធិពល​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កូនៗ​ឱ្យ​ឈានដល់​ការទទួលបាន​ការអប់រំ​កម្រិត​ខ្ពស់​បានដែរ​។ ហើយ​ការដែល​អ្នក​បន្ថែម​សៀវភៅ​រឹតតែ​ច្រើន​គឺ​រឹតតែ​ទទួលបាន​លទ្ធផល​អស្ចារ្យ​។​

​    ​ដោយឡែក យោងតាម​ការសិក្សា​បន្ថែ​ម​ថ្មីៗ​នេះ​ពី Picture Book Month ជា​គំនិត​ផ្តួចផ្តើម​ស្តីពី​អក្ខរកម្ម​អន្តរជាតិ​បាន​លើកឡើងថា សៀវភៅ​ជា​រូបភាព​ដែលមាន​ពណ៌នា​ព្រឹត្តិការណ៍​នានា និង បណ្ណាល័យ​ដែលមាន​ការតុបតែង​ទាក់ទាញ​នឹង​រឹតតែ​ជំរុញ​ទឹកចិត្ត​ក្មេងៗ​ឱ្យ​កាន់តែ​ចង់​អាន​សៀវភៅ​ទ្វេដង និង​ជួយ​ឱ្យ​ក្មេងៗ​ចូលមក​អាន​សៀវភៅ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​បង្ខំ​នោះឡើយ​។ 

​    ​សៀវភៅ​ដែលមាន​រូបភាព​បរិយាយ​គឺជា​ចំណុច​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្មេងៗ​ឱ្យ​ចង់​តាមដាន និង​អាន​បន្ត​ពីមួយ​ក្បាល​ទៅមួយ​ក្បាល​ដោយ​ឥត​នឿយណាយ​នោះឡើយ រីឯ​ការតុបតែង​និង​បរិយាកាស​ក្នុង​បណ្តា​ល័យ​ដែលមាន​សភាព​ធំ​ទូលាយ និង​ស្ងប់ស្ងាត់​ល្អ​នឹង​រឹត​បន្ថែម​ភាព​ទាក់ទាញ​និង​បំបាត់​ការរំខាន​ក្នុង​ការអាន​របស់​ក្មេងៗ​។ 

​    ​ខាងក្រោម​នេះ​គឺជា​ម៉ូត​បណ្ណាល័យ​ដែល​ទាក់ទាញ​សម្រាប់​បង្កើន​ការជំរុញ​ទឹកចិត្ត​ដល់​ក្មេងៗ​ក្នុង​ការអាន​សៀវភៅ​តាំងពី​វ័យ​តូចក្រូចឆ្មា​៕

adverise with khmeread
ប្រភព៖ houzz និង geekdad

អ្នកនឹងចូលចិត្ត

មតិយោបល់