adverise with khmeread 8888

ទទួលទាន​ផ្លែ លម៉ើ ចំនួន ៣ គ្រាប់​រៀងរាល់ថ្ងៃ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​មិន​នឹកស្មាន​ដល់​ទាំង ៦ នេះ​

​    ​មនុស្ស​ជាច្រើន​មិនបាន​ដឹងថា ផ្លែឈើ​ដ៏​តូច​និង​អស្ចារ្យ​មួយ​នេះ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ដ៏​ច្រើន​បែបនេះ​នោះទេ​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ទទួលទាន​ផ្លែ លម៉ើ ៣ គ្រាប់​រៀងរាល់ថ្ងៃ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ដូចខាងក្រោម​នេះ​។​

​    ​១. សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​
​    ​- ផ្លែ​លម៉ើ​ជា​ប្រភព​អាហារ​រូប​ត្ថ​ម្ភ​ដ៏​អស្ចារ្យ​។ វា​មាន​សារធាតុ​ស្ពាន់ ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ ម៉​ង់​ហ្គា​ណែ​ត វីតាមីន B6 និង​ម៉ាញ៉េ​ស្យូ​ម​។ លោកអ្នក​មិនចាំបាច់​ត្រូវការ​វីតាមីន​នោះទេ ប្រសិនបើ​លោកអ្នក​មាន​ផ្លែ​លម៉ើ​។​

​    ​២. ជំរុញ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- ប្រសិនបើ​អ្នកមាន​រោគសញ្ញា​រលាក​ពោះវៀន ការ​ទល់លាមក និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងទៀត ផ្លែ​លម៉ើ​អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។ ផ្លែ​នេះ​មាន​ផ្ទុក​ជាតិ​សរសៃ (Fiber) ដែល​វា​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ពោះវៀនធំ​។ ផ្លែ​នេះ​ក៏ត្រូវ​បាន​ណែនាំ​សម្រាប់​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​ផងដែរ​។​

​    ​៣. កាត់បន្ថយ​ភាពឈឺចាប់​
​    ​- ដោយសារ​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូ​ម ដែលជា​អ្នក​ប្រឆាំងនឹង​ការ​រលាក​នេះហើយ ទើប​ផ្លែ​នេះ​អាចជួយ​បំបាត់​ការឈឺចាប់​និង​ការ​ហើម​។ ម៉ាញ៉េ​ស្យូ​ម​នៅក្នុង​ផ្លែ​លម៉ើ​នេះ​ក៏​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង​ព្រមទាំង​ការ​រលាក​ផ្សេងៗ​។​

​    ​៤. មាន​អត្ថប្រយោជន៍​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​
​    ​- ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Santo Tomas នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​បានធ្វើ​តេស្ត​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៦៩ នាក់​ហើយ​លទ្ធផល​បានចេញ​មក​ថា ប្រសិនបើ​ស្ត្រី​ទទួលទាន​លម៉ើ​បួន​សប្តាហ៍​មុននឹង​ប្រសូត្រ​កូន នោះ​ពួកគេ​នឹង​សម្រាលកូន​បាន​យ៉ាង​ស្រួល​។ លម៉ើ​ក៏​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បន្ទាប់​ពី​សម្រាលកូន​ផងដែរ​។​

​    ​៥. ជួយ​ដល់​អ្នក​ឡើង​សម្ពាធ​ឈាម​ខ្ពស់​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​    ​- ម៉ាញ៉េ​ស្យូ​ម​នៅក្នុង​លម៉ើ​ក៏មាន​អត្ថប្រយោជន៍​ចំពោះ​អ្នកមាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ប៉ូ​តា​ស្យូ​ម​នៅក្នុង​ផ្លែ​នេះ​ក៏មាន​ប្រយោជន៍​ល្អ ព្រោះ​វា​ជួយ​ដល់​បេះដូង​ឱ្យ​ដំណើរការបាន​ស្រួល​និង​កាត់បន្ថយ​សម្ពាធ​ឈាម​ផងដែរ​។​

​    ​៦. ជួយ​ដល់​ដំណើរការ​ខួរក្បាល​រលូន​
​    ​- មានការ​សិក្សា​ជាច្រើន​បាន​លើកឡើងថា នៅពេលដែល​អ្នក​មានវី​តា​មីន B6 គ្រប់គ្រាន់​ក្នុង​រាងកាយ ខួរក្បាល​របស់​អ្នកនឹង​ធ្វើការ​បានល្អ ដែល​នេះ​មានន័យថា អ្នក​អាច​ផ្តោតអារម្មណ៍​ទៅលើ​អ្វីមួយ​បានល្អ​ជាង​មុន មានការ​ចងចាំ​បានល្អ​និង​គិត​បាន​លឿន​។ ផ្លែ​លម៉ើ​ក៏​ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​មូល​ដើម្បី​រៀនសូត្រ​ឆាប់​ចេះ​ឆាប់​ចាំ​ផងដែរ​៕

adverise with khmeread
ប្រភព៖ mywaytohealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់