adverise with khmeread Iphone5x

សារ​ទាំងនេះ​អាចឱ្យ​ពួកឧក្រិដ្ឋជន​ចូលក្នុង​ទូរស័ព្ទដៃ​របស់​អ្នក​បាន​, តើ​ធ្វើ​ម៉េច​មើល​ដឹង​?

    ​សារ​នាពេលខាងមុខ​ដែល​អ្នកទទួលបាន​អាច​នឹង​បំផ្លាញ​ជីវិត​របស់​អ្នក​។​

​    ​សារ SMS កំពុង​ត្រូវបាន​ប្រើ​ធ្វើជា​វិធី​បោក​បញ្ឆោត​មនុស្ស​ច្រើនឡើងៗ​រហូតដល់​ថ្នាក់​ពួកគេ​បង្ខំចិត្ត​បោះបង់ចោល​គណនី អត្តសញ្ញាណ និង​ប្រាក់​របស់ខ្លួន​ចោល​ទៀតផង​។​

​    ​សារ​ជាច្រើន​ដែល​ផ្ញើមក​គឺ​មើលទៅ​ល្អឥតខ្ចោះ​គ្មាន​កំហុស​ទេ និង​មើលទៅ​មាន​ប្រយោជន៍​ណាស់​។ ប៉ុន្ដែ​សារ​ទាំងនោះ​អាចជា​គ្រោះថ្នាក់​មិនគួរ​ឱ្យ​ជឿ ហើយ​វា​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ត្រូវ​ចេះ​មើល​ឱ្យ​ស្គាល់​សារ​ទាំងនោះ​។​

​    ​សារ​ដែល​ផ្ញើមក​គឺ​បន្លំ​ធ្វើជា​ភ្នាក់ងារ Google, Apple ឬក៏​អ្វី​ផ្សេងទៀត​។ ពួកគេ​បាន​ផ្ញើ​ជាលី​ង​ក្លែងក្លាយ​មួយ ឬក៏ Email មួយ​ក្នុង​គោលបំណង​ឱ្យ​យើង​ចុច​បំពេញ​ឈ្មោះ​គណនី និង​លេខ​សម្ងាត់​ផ្ញើ​ទៅ​ពួកគេ ខណៈដែល​របៀប​ពួកគេ​បោក​បញ្ឆោត​គឺ​សរសេរ​សារ​នោះ​មើលទៅ​មាន​លក្ខណៈ​អាជីព​បញ្ឆោត​ភ្នែក​ស្រស់ យើង​មើល​មិនដឹងថា​ជា​សារ​ក្លែងក្លាយ​នោះទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ពួក Hacker កំពុង​ធ្វើ​ចរាចរណ៍​សារ​ក្លែងក្លាយ​ក្នុងពេល​បច្ចុប្បន្ន​។​

​    ​១. iCloud Scams
​    ​iCloud Scams គឺ​ការបោក​បញ្ឆោត​យក​គណ​នី Apple មួយ ដែល​ពួកគេ​ផ្ញើ​ជា​សារ​ដែល​ភ្ជាប់​ជាមួយនឹង​លីង​សម្រាប់​លោក​ចូលទៅ​ធ្វើ​នូវ​អ្វីដែល​ពួកគេ​បាន​ប្រាប់​អ្នក​។ ឃើញ​ដូចនេះ​សូមកុំ​ចុច​ឱ្យសោះ​។​

​    ​២. Two-factor authentication (​ទិ​កនិក​ផ្ញើ​សារ​បញ្ជាក់​លេខ​សម្ងាត់​មក​ទូរស័ព្ទ​)
​    ​ជា​ល្បិច​ថ្មី​និង​មាន​ហានិភ័យ​ខ្ពស់​។ វា​ផ្ញើ​សារ​មេរោគ​តាមរយៈ​លេខ​ទូរស័ព្ទ​របស់លោក​អ្នក នៅពេល​អ្នក​ព្យាយាម​ចូល វា​នឹង​ផ្ញើ​លេខ​ប៉ុន្មាន​ខ្ទង់​ឱ្យ​អ្នក ដើម្បី​បំពេញ​នៅលើ​វេ​ប​សាយ​ក្លែងក្លាយ​នោះ​។ ហើយ​វា​ព្យាយាម​ឱ្យបំពេញ​លេខ​គណនី ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត សំណួរ​សម្ងាត់ និង​អ្វីៗ​ទាំងអស់​ដោយ​គ្មាន​ហេតុផល​។ វា​ហាក់បីដូចជា​បោក​អ្នក​ឱ្យ​ប្រាប់​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នក​ទៅឱ្យ Hacker អ៊ីចឹង​។ មុននឹង​ចូល​លីង​នោះ អ្នក​គួរតែ​បើក​គណនី​អ៊ីមែល​របស់​អ្នក​សិន​ទៅ​ថា​តើ​មាន​បញ្ហា​អត់​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់