ព្រៃវែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យយួនម្នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែងនៅវេលាម៉ោង០៩ និង៤៤នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វាង យ៉ាងទឹង អាយុ៣៧ឆ្នាំ ជនជាតិយួន រស់នៅភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
វត្ថុតាងចាប់យករួមមាន ៖ ១. ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ដែលមានទម្ងន់ស្មើ ៣៤.០១ ក្រាម, ២. ទូរស័ព្ទចំនួន០១គ្រឿង, ៣. ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រៃវែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
