adverise with khmeread 9ac28b02 0db6 4e5b 92e9 f3b85c58343b

ស្រវឹង​ជ្រុល​បោះពួយ​ម៉ូតូ លឿន​ជ្រុល​ទៅ​ធ្លាក់ទឹក​ត្រពាំង របួសធ្ងន់​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់ មកពី​ផឹក​ស៊ីស្រវឹង​ជោកជាំ ជិះ​ម៉ូតូ​ឌុប​គ្នា បោះពួយ​លឿន​ជ្រុល ទៅ​ធ្លាក់​ក្នុង​ទឹក​ត្រពាំង សំណាងល្អ​ពលរដ្ឋ​ឃើញ​ទាន់ ជួយ​ស្រង់​ឡើងគោក តែ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​៨ ​និង​៤៥​នាទី​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ ត្រពាំងទឹក មួយកន្លែង តាមផ្លូវ​បេតុង ជាប់​ព្រះវិហារ​យ៉ី​ស៊ូ ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ មិន​ទា​នស្គា​ល់​ឈ្មោះ​មាន​គ្នា​២​នាក់ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ជិះ​ម៉ូ​តូ​មួយគ្រឿងម៉ាក Duck ទើប​មកពី​ផឹកស៊ី​បាន​បើក​ម៉ូតូ បោះពួយ​ល្បឿន​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ លុះដល់​ចំណុច​ខាងលើ អំណាច​នៃ​ជាតិ​ស្រវឹង ធ្វើ​ឲ្យ​អ្នកបើកបរ មិនអាច​គ្រប់គ្រង​ដៃចង្កូត​បាន ក៏​រេ​ចង្កូត​ជ្រុល​ទៅ​ឆ្វេង​ដៃ ធ្លាក់ចូល​ទៅក្នុង​ទឹក​ត្រពាំង ទាំងម៉ូតូ​ទាំង​មនុស្ស។​

    ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ឃើញ​ហេតុការណ៍ បាននាំគ្នា​ទី​ជួយ​ស្រង់​ជួយ​លើក​ឡើងគោក តែ​អ្នកបើកបររងរបួស​ធ្ងន់។ ចំណែក​អ្នករួមដំណើរ​រងរបួស​ស្រាល បាន​គេចខ្លួនបាត់ បង្ក​ឱ្យផ្អើលឆោឡោស្មានតែ លិច​បាត់​ក្នុង​ទឹក​ត្រពាំង​
​មួ​យស​ន្ធុះ​ក្រោយមក ទើប​ងើបឡើង​មកវិញ ក្នុង​សភាព​ស្រវឹង​វង្វេងស្មារតី។​

    ជនរងគ្រោះ​រងរបួស​ធ្ងន់​ក្រោយ​កើតហេតុ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ។ ដោយឡែក​ម៉ូ​តូ ត្រូវបានសមត្ថកិច្ចនាំយកទៅ​ប៉ុស្តិ៍​ចោមចៅ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់