adverise with khmeread 98bdc5dc 7b8e 494d 9d4b caa2d04e3676

រថយន្ត​ទំនើប​បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស​៤​ផ្ទាំង​ជា​នរណា​? (​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ជា​ជនជាតិ​ចិន​ម្នាក់​បើករថយន្ដ​សេរី​ទំនើប​ម៉ាក ​JAGUAR បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​ចំណែក​រថយន្ដ​ដាច់​កាឡេ​ខាងមុខ​ទៅមុខ​លែងរួច តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាងរ៉ូយ៉ាល់ កា​សា​លក់​គ្រឿង​សង្ហា​រឹម តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក JAGUAR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-1088 ​បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ពេលមកដល់​ចំណុចកើតហេតុ​រថយន្ដ​បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​។ ចំណែក​រថយន្ដ​ដាច់​កាឡេ​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅមុខ​លែងរួច តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​រថយន្ដ​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​​ និង​រថយន្ដ​ពាក់​ស្លាក​លេខ នគរបាល បានមក​ជួយ​អន្តរាគមន៍​យក​នារី​ជា​អ្នកបើកបរ​ចេញពី​កន្លែងកើតហេតុ​ទៅ​បាត់​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់