adverise with khmeread 1b245ab4 354c 4697 b7af b682d65335ea

យុវជន​ម្នាក់​បើក​ម៉ូតូ​ធំ​លឿន​ជ្រេ​រថយន្ត​ពីមុខ ត្រូវ​រថយន្តបុក​ពី​ចំហៀង​បាក់ជើង​ឆ្វេង​ម្ខាង​

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​បាក់ជើង​ឆ្វេង​ម្ខាង ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ បន្ទាប់ពី​រូបគាត់​ជិះ​ម៉ូតូ​ធំ​លឿន ហើយ​ដល់​ភ្លើង​ស្ទុប​មិន​បន្ថយល្បឿន​បើក​ជ្រេ​មុខ​រថយន្ត ក៏ត្រូវ​រថយន្តបុក​ចំ​ពី​ចំហៀង​ពេញទំហឹង​តែម្ដង​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ ​និង​៤៥​នាទី​យប់ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ទុប​ពេទ្យ​ចិន តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​និង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា។​

    ប្រភព​ព័​ត៌មានបាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ ​2S.4010 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម។​

    ខណៈ​មកដល់​ពាក់កណ្ដាល​ស្ទុប (​ជា​កន្លែងកើតហេតុ​) ក៏ត្រូវ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​FZ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1Q.6548 ជិះ​ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង បម្រុង​ឆ្លង​ស្តុ​ប ហើយ​បាន​វ៉ា​កាត់​ពីមុខ​រថយន្ត ក៏ត្រូវ​រថយន្តបុក​ចំ​ពី​ចំហៀង​ពេញទំហឹង​ និង​អូស​ជិត​១០​ម៉ែត្រ រួមទាំង​ម៉ូតូ​នៅ​ពីក្រោម​ផង​ បណ្តាលឱ្យ​យុវជន​ម្ចាស់​ម៉ូតូ​រងរបួស​បាក់ជើង​ឆ្វេង​ម្ខាង​សន្លប់​ស្ដួ​ក​ស្តឹង​នៅនឹងកន្លែង​។​

    ក្រោយពេល​កើតហេតុ មាន​រថយន្ត​សាមុយ​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ភ្លាមៗ និង​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​នោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា រង់ចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់