បន្ទាយមានជ័យ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៥នេះ នៅចំណុច ខាងជើងដើមស្រល់ បរិវេណកាស៊ីណូ ផ្កាយប្រាំ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត សង្ស័យជាអំពើឃាតកម្ម ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រ៉ែន ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូហ្គោលឌិន រស់ភូមិ.សង្កាត់កើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នាយប់ម៉ិញនេះ គេឃើញជនរងគ្រោះ បានចេញទៅហូបការ នៅភោជនីយ ដ្ឋាននាគទិព្ធ ។លុះព្រឹកឡើង ស្រាប់តែអ្នកហាត់ប្រាណ រត់កាត់ទីនោះ ប្រទះឃើញសពរងគ្រោះ ដេកស្លាប់កណ្តាលវាល ដោយមានរបួសស្នាម ពេញខ្លួនតែម្តង ដោយត្រូវគេយកដុំថ្មវាយសម្លាប់ ។
សមត្ថកិច្ចជំនាញពាក់ព័ន្ធ បាននិងកំពុង ធ្វើការស្រាវជ្រាវ ដាក់ខ្សែព័ទ្ធជុំវិញទីតាំងកើតហេតុ ដើម្បីធ្វើការកោសល្យវិច្ច័យ ៕
