adverise with khmeread E5de94ca 78f6 4a77 b55f 02d3f7628c89

រថយន្ត​កាមរី​បា​ឡែ​ន បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​របាំ​ង្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត ចំណែកឯ​រថយន្ត​បង្ក​រង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ​ង​ផងដែរ​។​

    ហេតុការណ៍​នេះ​បាន​បង្កឡើង​កាលពី​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់ ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជាប់​ស្ថានីយ៍​បូមទឹក​បឹងត្របែក តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

    តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2E-9589 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា បើក​ទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ល្បឿន​លឿន​ ហើយ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​បន្តិចបន្តួច ប៉ុន្តែ​រថយន្ត​បង្ក​រង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ ហើយ​ម្ចាស់​រថយន្ត​បង្ក​ក៏​រងរបួស​ស្រាល​ផងដែរ​។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វារ​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ។ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បានមក​ដល់​ធ្វើការ​វាស់វែង​យក​ថ​យន្ត​បង្ក​នោះ​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់