1

Inter អាច​ខ្លាំង​ដូច​ឆ្នាំ ២០០៩ វិញ​ទេ​? ម្ចាស់​ក្លឹប​ជនជាតិ​ចិន​ប្រកាស​ពី​ការទិញ​ក្លឹប​យក្ស​អ៊ីតាលី​ក្នុងតម្លៃ ៣៩០ លាន​ដុល្លារ​

​    ​ក្រុមហ៊ុន​លក់រាយ Suning Holdings Group របស់​ចិន​បានប្រកាស​ពី​ការគ្រប់គ្រង​ក្លឹប​យក្ស Inter Milan នៅ​ក្របខ័ណ្ឌ Serie A ហើយ​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ក្រុមហ៊ុន​នេះ​បាន​ទិញ​ភាគហ៊ុន ៧០ ភាគរយ​ពី​ម្ចាស់​ភាគហ៊ុន​ធំ​លោក Erick Thohir ដែល​បាន​ក្លាយជា​ប្រធាន​ក្លឹប​តាំងពី​ឆ្នាំ ២០១៣​។​

​    ​ភាគហ៊ុន​នេះ​ត្រូវបាន​គេ​ជឿថា មានតម្លៃ  ៣៩០ លាន​ដុល្លារ​ហើយ​ប្រធាន​ក្រុមហ៊ុន លោក Zhang Jidong បានចាត់ទុក​កិច្ចព្រមព្រៀង​នេះ​មាន​សារៈប្រយោជន៍​ដល់ទី​ផ្សារ​បាល់ទាត់​នៅ​ប្រទេស​ចិន​។​

​    ​ដំណឹង​នេះ​គឺជា​សញ្ញាណ​ដ៏​កក្រើក​មួយ​ពី​សំណាក់​បាល់ទាត់​ប្រទេស​ចិន ជាមួយ​លី​ក​ក្នុងស្រុក Super League បាន​ចាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ដណ្តើម​កីឡាករ​ឆ្នើម​ពី​ទ្វីបអឺរ៉ុប​៕

ប្រភព៖ Metro

មតិយោបល់