adverise with khmeread Cb93429f a025 4a34 a96a 2a72d5df3a20

ចោរ​ម្នាក់​ទក់​សាច់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ពី​នារី​២​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​រូប​ស្រស់​២​នាក់ ទើប​និង​ចេញពី​ញ៉ាំការ នៅ​មហោស្រព​ចេនឡា​ត្រូវ​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ័​ដៃ​មួយគ្រឿង​បានសម្រេច​ខណៈពេល​កំពុង​លើក​ទូរស័ព្ទ​និយាយ​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ហើយ​ស្វាគមន៍​ម៉ា​ដៃ​ម៉ា​ជើង​របួស​ធ្ងន់ធ្ងរ​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច ចំណែក​ម្នាក់ទៀតរ​ត់បា​ត់។​

    អំពើ​ឆក់​ប្លន់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង១១​ ​និង​៣០​នាទី យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុច​មុខផ្ទះ​លេខ​២៧១ ផ្លូវ​១៥៦ ក្រុម​៦ សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក។​

    ជនរងគ្រោះ​មានឈ្មោះ ឌី កាន់​នី​កា ភេទ​ស្រី អាយុ២១​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​សំណង់​១២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ជា​អ្នកជិះ​ពីក្រោយ។ ចំណែក​ម្នាក់ទៀត​មានឈ្មោះ ហៀ​ង ព្រហ្ម​ចាន់​រី​ណា ភេទ​ស្រី អាយុ២១​ឆ្នាំ ធ្វើការ​ជាមួយគ្នា ស្នាក់នៅ ផ្ទះជួល​ស្ថិត​ក្នុ​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក។​

    នារី​រងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់ ទើបតែ​ចេញពី​ញ៉ាំ​ការ​នៅ​សាល​មហោស្រព​ចេនឡា​ហើយ​ក្រោយមក​រូបគេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​បំណង​ចង់យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​គ្លីនិក​អង្គរធំ​។​

    ខណៈ​កំពុងតែ​ធ្វើដំណើរ​អ្នកផ្ទះ​របស់​នាង បាន​តេ​ទូរស័ព្ទ​ទៅ​ពេលនោះ​នាង​បាន​លើក​ទូរ​សព្ទ័​និយាយ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មកពី​ក្រោយ ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក ​IPhone 5 ពី​នារី​រងគ្រោះ​បានសម្រេច​ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​បម្រុង​រត់គេចខ្លួន​។​

    តែ​ត្រូវ​ជនរងគ្រោះ​ស្រែកថា​ចោរៗ​ក៏​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅតាម​ផ្លូវ​ជួយ​ចាប់បាន​ម្នាក់​ហើយ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​ចោល​បក្សពួក​របស់គេ​ហើយ​ម្នាក់​ដែល​ចាប់​មាន​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​វាយ​រហូត​បែកក្បាល អស់ចិត្ត​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ទឹកល្អក់​២ ដើម្បី​ធ្វើការ​សាកសួរ​។​

    ក្រោយពី​ធ្វើការ​សាកសួរ​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​នោះ ឈ្មោះ សំ វណ្ណៈ​ អាយុ ២៩ ឆ្នាំ មុខរបរ​ជាជាង​ភ្លើង ស្នាក់នៅ ម្ដុំ​ផ្លូវ​ស៊ី​សុវត្ថិ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជា​ជនដៃដល់ អ្នក​ឆក់ ​និងម្នាក់ទៀត​ជា​អ្នក​ឌុប​ហើយ​បាន​រត់​គេចខ្លួនបាត់ ឈ្មោះ អា វី អាយុ ២៥ មុខរបរ​ជួយ​លក់​ប​ន្លែ​ម្តាយ ស្នាក់នៅផ្ទះជួល សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជា​ម្ចាស់​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ា​កនិច​ពណ៍​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1CH -6786។​

    ជនដៃដល់​បាន​សារភាពថា​រូបគេ​ទើបតែ​ចេញ​ស៊ី​អី​នៅមុខ​ក្លឹប​ម្ដុំ​ផ្លូវ១៩៨៦ ​ហើយ​ក្រោយមក​ក៏​មិត្តភក្ដិ​របស់គេ​បបួល​ចេញ​ឆក់​ហើយ​រូបគេ​ក៏បាន​ទៅតាម​មិត្តភក្ដិ​របស់គេ​ទើបត្រូវ​គេ​វាយ​បែប​ប​នេះ​តែម្តង​។​

    ក្រោយពី​ការសាកសួរ​ហើយ​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់