adverise with khmeread 962a62cf 8636 40e4 a42a 141bf188f691

គាស់​ទ្វា​រថយន្ត​លួច​របស់​បានសម្រេច​, ​ម្ចាស់​តាម​ទាន់​ចាប់វាយ​ទ្រមខ្លួន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​គាស់​ទ្វា​រថយន្ត​គេ​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​ទាន់​ស្រែក​ផ្អើលឆោឡោ​ដល់​ប្រជាពលរដ្ឋ​ដេញចាប់​វាយ​ឡើង​ទ្រម​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​ដែលមាន​យីហោ Classic 99 តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ចំកា​ឱ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ អ៊ុក សារិន អាយុ​៣២​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឮ​សម្លេង​ឆ្កែ​ព្រូស​ដោយមាន​ការសង្ស័យ​ក៏​ចេញមក​អើតមើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​គាស់​ទ្វា​រថយន្ត​។​

    ភ្លាមនោះ​ម្ចាស់​រថយន្ត​ក៏​ស្រែកថា​ចោរៗ​បង្ក​ឱ្យ​ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​ដេញចាប់បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទើប​តេ​ហៅ​សមត្ថកិច្ច​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប​ដើម្បី​សាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ចាក់​ការបន្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់