adverise with khmeread B37bd91d 9509 4814 8d12 c514a207c768

ឪ​ចុង​ចាប់រំលោភ​កូនស្រី​ប្តី​ដើម ជាប់​ខ្នោះ​

    កណ្ដាល ៖ មាន​ករណី រំលោភ​សេ​ពស​ន្ថ​វះ លើ​អនីតិជន​អាយុ​១០​ឆ្នាំ​កើតឡើង​ថ្ងៃទី​២៥​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​៣០​នាទី កន្លងទៅនេះ​នៅ​ចំណុច​លើផ្ទះ​ជនល្មើស​ក្នុង​បរិវេណ ឡឥដ្ឋ ត្បូង​ពេជ្រ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​ បន្ទាប់ពី​បែក​រឿង ជនសង្ស័យ​ត​រូ​វ​ប៉ូលិស​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​៦ ​មិថុនា​ ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ខ​.​ល ភេទ​ស្រី​ អាយុ​១០​ឆ្នាំ ​នៅ​ភូមិ​ព្រែកកុយ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​ឡឥដ្ឋ ត្បូង​ពេជ្រ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្ត កណ្ដាល​ត្រូវជា​កូនចុង​មុខរបរ នៅក្នុង​បន្ទុក​(​មាន​សតិ មិន​ប្រក្រតី)​។​

    ចំណែក​ជនល្មើស ឈ្មោះ នួន សឿន ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​នៅភូមិ​ព្រែកកុយ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​ឡឥដ្ឋ​ត្បូង​ពេជ្រ​ភូមិ​ក្រោម​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ត្រូវជា​ឪពុកចុង​មុខរបរ កម្មករ​ឡឥដ្ឋ​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៦​ មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣​ និង​១៥​នាទី​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អញ្ចាញ បានទទួល​ពាក្យ បណ្ដឹង​ពី​ឈ្មោះ ចាន់ សុភា ម្ដាយបង្កើត​ជន រងគ្រោះ ប្ដឹង​ពី ឈ្មោះ​ នួន សឿន​ ត្រូវជា​ប្ដី​របស់ខ្លួន​បាន​រំលោភ​សេពសន្ថវ​:​កូន​របស់ខ្លួន​(​កូន​ប្តី​ដើម​)​។​

    ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង ប៉ូលិស​បាន​តាម ស្វែងរក​ជនល្មើស​រហូត​ដល់​ម៉ោង​៤ ​និង​៣០​នាទី ម្ដាយ​ជនរងគ្រោះ ក៏បាន​នាំ​ជនល្មើស​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

    ក្រោយ​ការសាកសួរ​ជន ល្មើស​បាន​ឆ្លើយ​សារភាពថា "​នៅ​ថ្ងៃខែ​មិន​ចាំ​ឆ្នាំ​២០១៥ ជនល្មើស​បានធ្វើ​សកម្មភាព​យកដៃ ស្ទាបអង្អែល​លេង​ប្រដាប់ភេទ​ជនរ​គ្រោះ ដែលមាន​សតិ​មិន​ប្រក្រតី​នៅលើផ្ទះ​របស់ខ្លួន​ក្នុង​បរិវេណ ឡឥដ្ឋ ត្បូង​ពេជ្រ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ រយៈពេល​០៣​​ លើក​រួច មកហើយ ខណៈពេលដែល​ប្រពន្ធ​ខ្លួន​ចេញទៅ​ធ្វើការ​រោងចក្រ​។​

    លុះដល់​ថ្ងៃទី​២៥ ខែ​ឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១​រសៀល​ខណៈ​មេឃ​កំពុង​ភ្លៀង​ជនរងគ្រោះ​បាន​ស្លៀកខោ អត់​ពាក់អាវ​បាន​ទៅ មុជទឹក​ភ្លៀង​ និង​លេង​នៅមុខ ឡឥដ្ឋ​ត្បូង​ពេជ្រ រហូតដល់​ម៉ោង​១ ​និង​៣០​នាទី ជនល្មើស បាន​ហៅ​ជនរងគ្រោះ​ដែលជា​កូនស្រី ចុង របស់ខ្លួនឱ្យ​ឡើងមក​លើផ្ទះ​។​

    រួច​ជនល្មើស​បាន​ស្រាតខោ​ជនរងគ្រោះ​ចេញ បន្ទាប់មក​ជន ល្មើស បាន​យកដៃ​ស្ទាបអង្អែល​លេង​ប្រដាប់ភេទ​ជនរងគ្រោះ​បាន​ប្រហែល​២​នាទី​ជនល្មើស ​បាន​លើក​ជនរងគ្រោះ​ដាក់ឱ្យ​អង្គុយ​លើ​តុ ផ្អែក​និង​ជញ្ជាំង​ផ្ទះ រួច​ជនល្មើស បាន​យក​ម្រាមដៃ​រុកចូល​ទៅក្នុង ប្រដាប់ភេទ​ជនរងគ្រោះ​ជម្រៅ​ជាង​មួយ​ថ្នាំងដៃ រុក​ចុះឡើង​ចេញឈាម​តិចៗ​។​

    ពេលនោះ​ជនរងគ្រោះ​ស្រែកយំ​ជនល្មើស ក៏ដក​ម្រាមដៃ​ចេញពី​ប្រដាប់ភេទ ជនរងគ្រោះ​វិញ​។ បន្ទាប់មក​ជនល្មើស បាន​យក​ប្រដាប់ភេទ​របស់ខ្លួន រុក​បញ្ចូល​ទៅក្នុង​ប្រដាប់ភេទ ជនរងគ្រោះ​ជម្រៅ​ជាង​មួយ​ថ្នាំងដៃ​ដោយ​ធ្វើ​សកម្មភាព​រុក​ចុះឡើង បាន​ប្រហែល​០១​នាទី​ជនល្មើស ក៏ដក​ប្រដាប់ភេទ​របស់ខ្លួន​ចេញ ព្រោះ​ជនរងគ្រោះ​ស្រែកយំខ្លាំង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ពុំបាន​និយាយប្រាប់​ម្ដាយ​របស់ខ្លួន​ឱ្យដឹង​ទេ​។​ ក្រោយមក​ទើប​បែក​រឿង​ក៏​ប្តឹង​ប៉ូលិស​ឱ្យ​ចាត់ការ​តាមច្បាប់។ ក្នុងករណី​ខាងលើនេះ ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់