adverise with khmeread 0a27bc01 b3ed 4e36 a91b 2520464bf346

ចោរលួច​ម៉ូតូ​ស្ទើរភ្លើង​ម្នាក់ តុលាការ​ប្រជាជន​ឡោម​ព័​ន្ឋ​ចាប់បាន​ប៊ិះ​ក្ស័យ​ជីវា​

    ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចាប់បាន​ចោរ​កាច់​សោក​លួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង ស្ទើរ​ស្លាប់ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​បាន​បន្តិច​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿ​មិន​ចាំ​ម៉ាក បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មួយគ្រឿង​ម៉ាក់ MSX ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-3933​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួចបាន​សម្រេច​តែ​បន្ដិច ក៏ត្រូវ​ម្ចាស់​ម៉ូតូ​និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់ នាំ​ដេញ​ចាប់វាយ​ស្ទើរ​ស្លាប់។ ចំណែក​បក្សពួក​២​នាក់​ទៀត​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​ឡានពេទ្យ​ដឹង​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ដោយសារ​តែមាន​របួសធ្ងន់​ធ្ង​រ​ពេក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់