adverise with khmeread 1

ស្រី​ស្អាត​បីនាក់ Nancy Wu, Selena Li និង Paisley Wu មើលទៅ​អស្ចារ្យ​ក្នុង​ឈុត​ប៊ី​គី​នី តែ​ត្រូវគេ​ដុត​ឈឺៗ​ក្នុង Comment

​    ​បងប្អូន​ស្រី​បីនាក់ Nancy Wu, Selena Li និង Paisley Wu មើលទៅ​ពិតជា​ស្រស់ស្អាត​នៅក្នុង​ឈុត​ហែល​ទឹក ក្រោយពី​ទទួល​ការរីករាយ​ជាមួយនឹង​អាកាសធាតុ​ក្តៅ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ដែល​ក្តៅ​ទៅដល់ ៣២​អង្សា​នៅ​ហុងកុង​។​

​    ​តារា​សម្តែង​ស្រី​ដ៏​ស្រស់ស្អាត​ទាំងបី​បាននាំគ្នា​ស្លៀកពាក់​ឈុត​ប៊ី​គី​នី និង​បាន​លេងល្បែង​កម្សាន្ត​នៅក្រោម​ពន្លឺ​ចែងចាំង​នៃ​ព្រះអាទិត្យ​ដ៏​ក្តៅ​។ ពួកគេ​បាន​ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ រួមជាមួយ​នឹង​មួក​ស្លឹក និង​លាប​ឡេ​ដើម្បី​ប្រឆាំង​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​នៅក្នុង​ឱកាស​កម្សាន្ត​ដ៏​រីករាយ​របស់​ពួកគេ​។​

​    ​អ្នកខ្លះ​សរសើរ​ភាពស្រស់ស្អាត​របស់​ពួកនាង ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​សើចចំអក​ឱ្យ​ដើមទ្រូង​រាបស្មើ​របស់​ពួកនាង​។ ពួកគេ​បាន​ដុត​ពួកនាង​ទាំងបី​ថា "​មើលចុះ​ដើមទ្រូង​ស្មើ​ធេង​"៕

adverise with khmeread

មតិយោបល់