adverise with khmeread 6c9047c2 ad2e 4676 8816 644087ee8536   copy

រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​បុក​ក្មេង​ជិះ​កង់​ពីរ​នាក់​ស្លាប់​ម្នា​ក់រង​បួស​ធ្ងន់​ម្នាក់​

    ព្រៃវែង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​អ្នកជិះ​កង់​ក្នុងទិសដៅ​ស្របគ្នា​ពី​លិច​មក​កើត​នៅ​ទី៦ ខែមិថុនា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​១២ ថ្ងៃត្រង់​នៅ​ចំណុច​ច​ម្លោះ​ផ្លូវ​គីឡូ​​ម៉ែត្រ​លេខ៧១-៧២​ លើផ្លូវ​ជាតិ​លេខ​៨ ភូមិ​ព្រហ្ម ​ឃុំ​ព្រៃ​ព្នៅ​ ស្រុក​ពារាំង ​ខេត្តព្រៃវែង​។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុង​ពណ៌​ស​ពាក់​ស្លាក់​លេខ​ 2Q-0939​ ភ្នំពេញ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ បាន​បើក​យ៉ាង​លឿន​ពី​ទិស​លិច​មក​កើត​បាន​រេច​ង្កួ​ត​ បណ្តាល​ឱ្យ​បុក​ក្មេង​កំពុង​ជិះ​កង់​ឌុប​គ្នា​ពី​នាក់​ទី១-​កុមារា​ឈ្មោះ ​អឿន មករា ​អាយុ​៩​ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ ម្តាយ​ឪពុក​នៅ​ប្រទេស​ថៃ​ធ្វើជា​កម្មករ​រស់នៅ​ភូមិ​ខាងលើ​ជា​អ្នក​ឌុប​ និងទី​2-​កុមារី​ឈ្មោះ​ កូន​ ឡុង ​អាយុ១៥​ឆ្នាំ​ភេ​ទស្រី ​រង់​របួសធ្ងន់​ជិះ​ពីក្រោយ​គ្នា​រស់នៅ​ភូមិ​ជាមួយគ្នា​បច្ចុប្បន្ន​យកទៅ​ព្យាបាល​ទីក្រុង​ភ្នំពេញ​។​

    ខណៈនោះ​សមត្ថកិច្ច​មកដល់​វាស​វែង​រួច​ក៏​ប្រមូល​សម្ភារៈ​យកទៅ​រក្សាទុក​ដោ​ស្រាយ​នៅ​អធិការដ្ឋាន​ស្រុក​ពារាំង​។ សាកសព​ប្រគល់ឱ្យ​បងប្អូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​

    ចំណែក​រថយន្ត​លោក​ ស្រេង សេង ​អធិការរង​ផ្នែក​ចរាចរណ៍​បើក​យកមក​ទុក​ដោះស្រាយ​ដល់​ភូមិរ​ការ ឃុំរ​ការ​ ស្រុកពារាំង​ជិត​កន្លែង​រក្សាទុក​បែរជា​របូត​កង់​រថយន្ត​ជ្រុល​ទៅបុក​រថយន្ត​ផ្សេងទៀត​ខូចខាត​មួយចំនួន​ផងដែរ​ត្រូវ​ម្ចាស់​រថយន្ត​ទាមទារ​ឱ្យ​លោក​អធិការរង​ ស្រេង សេង​សង​ការខូចខាត​៤០០​ដុល្លារ តែ​មិនទាន់​ប្រគល់​លុយ​ទេ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់