1

Shu Qi ទម្លាយ​អា​ថ៍កំ​បាំង​ខំ​លាក់ទុក​ជាង ២០ ឆ្នាំ​ជាមួយ Stephen Fung

​    ​Shu Qi និង Stephen Fung ត្រូវបាន​ហ៊ុំព័ទ្ធ​ទៅដោយ​ពាក្យ​ចចាមអារ៉ាម​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ជាង ២០​ឆ្នាំ​មកហើយ ប៉ុន្តែ​ពួកគេ​មានការ​ស្ទាក់ស្ទើរ​មិន​ព្រម​ផ្តល់ព័ត៌មាន​អំពី​វា រហូតដល់​បច្ចុប្បន្ន​។​

​    ​ទីបំផុត Shu Qi បានសម្រេច​ចិត្ត​ចុះចាញ់​ទៅលើ​ពាក្យ​ចចាមអារ៉ាម ហើយ​នាង​បាន​ចែកចាយ​រូបថត​ផ្អែមល្ហែម​នៃ​ការ​នែបនិត្យ​ជាមួយនឹង Stephen ។​

​    ​វា​បាន​កើតឡើង​បន្ទាប់ពី Shu Qi និង Stephen ត្រូវបាន​គេ​ចាប់យក​រូបភាព​បាន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពេលដែល​ពួកគេ​បាន​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ជាមួយគ្នា​។​

​    ​ហេតុនេះ នាង​បាន​សម្រេចចិត្ត​ប្រកាស​ចំណង​ស្នេហ៍​របស់​ពួកគេ និង​បាន​សរសេរ​ពាក្យពេចន៍​ផ្លែផ្កា​មួយចំនួន​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​នាង​បាន​សេរ​សរ​ថា "​សូមឱ្យ​មាន​ថ្ងៃ​ល្អ​... ទៅដល់​អ្នកប្រមាញ់​រូបថត សូមមេត្តា​ជ្រើស​រូបថត​ណា​ល្អ​ជាង​នេះ ឬ​កែច្នៃ​វា​មុន​ពេលដែល​បង្ហាញ​ចេញមកក្រៅ Ok ? សូមមេត្តា​យល់ដឹង​ខ្លះ​ផង​ទៅលើ​តារា​ស្រី​ដែល​គ្មាន​ការតុបតែង​ខ្លួន​"​។​

​    ​ក្រោយ​បង្ហើរ​សារ​មួយ​ឃ្លា​នេះ បានធ្វើឱ្យ​បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​អបអរ​ជាមួយនឹង​ចំណង​ស្នេហ៍​អា​ថ៍កំ​បាំង​ក្នុង​រយៈពេល​រាប់សិប​ឆ្នាំ​របស់​ពួកគេ​ផងដែរ​៕

មតិយោបល់