ស្វែងយល់វិធីធ្វើឲ្យមានគភ៌ ឬពុំមានគភ៌តាមចិត្តរបស់គូស្វាមីភរិយា

មធ្យោបាយប្រក្រតិទិន​៖

មធ្យោបាយប្រក្រតិទិនជាមធ្យោបាយមួយដែលគូស្វាមីភរិយាប្រើប្រាស់តាមពេលវេលាសមស្របលើការរួមភេទដើម្បីជៀសវាងការមានគភ៌។
មធ្យោបាយទាំងនេះមានប្រសិទ្ធិភាពបានលុះត្រាតែស្រ្តីគោរពតាមល័ក្ខខ័ណ្ឌទាំង៣ខាងក្រោមនេះ៖
    . ស្រ្តីមានវដ្តឈាមរដូវទៀងទាត់ចំនួន ២៨ថ្ងៃ ហើយ
    . ស្រ្តីយល់ដឹងថា តើថ្ងៃណាក្នុងខែនីមួយៗ ដែលគាត់អាចមានកូន និង
    . ត្រូវជៀសវាងការរួមភេទក្នុងរយៈពេលមានកូន (ប្រសិនបើគាត់ត្រូវការរួមភេទ ដៃគូរបស់គាត់ត្រូវប្រើស្រោមអនាម័យ ក្នុងករណីពុំចង់មានកូន)។

ការយល់ដឹងពីថ្ងៃដែលអាចមានកូន៖
    . វដ្តឈាមរដូវបានចាប់ផ្តើមរាប់ពីថ្ងៃទីមួយនៃការធ្លាក់ឈាមរដូវ-គេហៅថ្ងៃនេះជាថ្ងៃទីមួយនៃវដ្តឈាមរដូវ
    . ការបញ្ចេញមេជីវិតញីកើតមាននៅចន្លោះពាក់កណ្តាលនៃឈាមរដូវចំពោះឈាមរដូវ ២៨ថ្ងៃ រយៈពេលនេះមានឈ្មោះថាថ្ងៃបង្កកំណើត
    (ថ្ងៃទី១៤ នៃវដ្តឈាមរដូវ)
    . ចន្លោះពីថ្ងៃទី១០ទៅថ្ងៃទី១៩ (រួមបញ្ចូលទាំងថ្ងៃទី១០ និងថ្ងៃទី១៩) រយៈពេលនេះមានឈ្មោះថា "រយៈពេលមានកូន"។
    . ពីថ្ងៃទី១ ដល់ថ្ងៃទី៩ និងថ្ងៃទី២០ ដល់ថ្ងៃទី២៨ មានឈ្មោះថា "រយៈពេលគ្មានកូន"។

របៀបប្រើមធ្យោបាយប្រក្រតិទិន៖
    .​​ ស្រ្តីត្រូវកត់ចំណាំថ្ងៃទី១នៃវដ្តឈាមរដូវរបស់ខ្លួនលើប្រក្រតិទិន។​ ការរួមភេទរបស់គាត់មិនអាចមានកូន គឺពីថ្ងៃទី៩ ( គិតទាំងថ្ងៃទី១និងថ្ងៃទី៩)
    និងថ្ងៃទី២០ ដល់ថ្ងៃទី២៨ នៃវដ្តឈាមរដូវរបស់គាត់។
    . បន្ទាប់ពីនោះគាត់និងដៃគូរបស់គាត់ ត្រូវតមការរួមភេទរយៈពេល១០ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ នៃវដ្តឈាមរដូវរបស់គាត់។

ឧទាហណ៍៖
    ស្រ្តីចាប់ផ្តើមមានរដូវនៅថ្ងៃទី៦ឧសភា- (វដ្តឈាមរដូវ២៨ថ្ងៃ) ដូចនេះពីថ្ងៃ៦ ដល់ថ្ងៃទី១៤ ខែឧសភា និង​ថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា
    គឺជា"រយៈពេលមានគ្មានកូន" ហើយពីថ្ងៃទី១៥ ខែឧសភា ទៅថ្ងៃទី២៤ ខែឧសភាគឺជា"រយៈពេលមានកូន"។

គុណសម្បត្តិ (ករណីចង់ពន្យារកំណើត)៖​
    . មិនត្រូវការប្រើថ្នាំគ្រាប់ឬរបស់អ្វីផ្សេងៗទេ (ករណីចង់ពន្យារកំណើត)
    . គ្មានផលរំខានបន្ទាប់បន្សំទេ

គុណវិបត្តិ (ករណីចង់ពន្យារកំណើត)៖
    . ស្រ្តីពិបាកគណនាថ្ងៃ" គ្មានកូន​ " និង " មានកូន " ចំពោះស្រ្តីដែលមានវដ្តឈាមរដូវតិចជាងឫ​ ច្រើនជាង២៨ថ្ងៃ
    . មានការពិបាកក្នុងការរាប់ចំនួនថ្ងៃនៃវដ្តឈាមរដូវរបស់គាត់
    . មិនអាចការពារឆ្លងរោគតាមផ្លូវបន្តពូជ៕

-->
adverise with khmeread