adverise with khmeread 1

​នាំគ្នា​បះបោរ​អស់ហើយ​! Mahrez អាច​ចូលរួម Vardy ក្នុង​បដិវត្តន៍​ចាក​ចេញពី Leicester

​    ​ខ្សែបម្រើ​ឆ្នើម Riyad Mahrez កំពុង​សម្លឹង​រក​ការចាកចេញ​ពី​ក្លឹប​ក​ញ្ច្រោ​ង Leicester បើទោះជា​ពួកគេ​បានស្នើ​កីឡាករ​ល្អ​ប្រចាំឆ្នាំ​រូបនេះ​នូវ​កុងត្រា​ដ៏​មានតម្លៃ​ថ្លៃ​ក៏ដោយ​។​

​    ​Mahrez បាន​ក្លាយជា​គោលដៅ​របស់​ក្រុម​ធំៗ ដែល​រួមបញ្ចូល​ទាំង Arsenal ហើយ​មន្ទិលសង្ស័យ​ជុំវិញ​ការចាកចេញ​របស់​មិត្ត​រួម​ក្រុម Jamie Vardy និង N'Golo កំពុង​ធ្វើឱ្យ​គាត់​ចង់​តាម​គ្នីគ្នា​ដែរ​។​

​    ​ប្រភព​របស់ Daily Mail បង្ហាញថា ការផ្ទេរ​របស់​កីឡាករ​រូបនេះ​កំពុងស្ថិត​លើ​របៀប​វីរៈ ខណៈ​ការបញ្ជាក់​ពី​ការពិភាក្សា​នូវ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប​ត្រូវបាន​កើតឡើង​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​អាល់​ហ្សេ​រី​រូបនេះ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ដល់​ឆ្នាំ ២០១៩ កាលពី​រដូវ​កាល​មុន​ខណៈ​រូបគេ​រកបាន​ប្រហែល ៥៧.៨៤៦ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​បើ​យោងតាម Daily Mail បានឱ្យដឹងថា កាលពី​ខែកុម្ភៈ កីឡាករ​រូបនេះ​នឹងត្រូវ​បានផ្តល់​អាទិភាព​សម្រាប់​បង្កើន​ប្រាក់​ឈ្នួល​ដែល​ច្រើនជាង​បច្ចុប្បន្ន​ដល់​ទៅ​ប្រាំ​មួយដង​នៅពេល​រដូវ​កាល​បញ្ចប់​។​

​    ​ប៉ុន្តែ​ជាមួយ Vardy កំពុងស្ថិត​ក្នុង​ដំណើរការ​ចូលរួម​ជាមួយ Arsenal ក្នុងតម្លៃ ២៩ លាន​ដុល្លារ​និង​ចំណាប់អារម្មណ៍​ពី​ក្លឹប Paris Saint-Germain និង Chelsea ទៅលើ​កីឡាករ Kante ដែលមាន​តម្លៃ​ដូចគ្នា Mahrez ប្រហែលជា​តាម​មិត្តភក្តិ​ខ្លួន​ដូចគ្នា​៕

adverise with khmeread

មតិយោបល់