adverise with khmeread Image 1465218353 72739755

រកឃើញអ្នកនយោបាយស្រីមានឥទ្ធិពលបំផុតលើពិភពលោកហើយ តែមិនមែនភរិយាលោកអូបាម៉ាទេ

​    ​អធិការបតី​អាល្លឺម៉ង់ លោកស្រី​អ៊ែន​ជែ​ឡា មឺ​គែល ត្រូវបានតែងតាំង​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​សម្រាប់​រយៈពេល ៦ ឆ្នាំ​ជាប់​គ្នា ខណៈអ្នកនយោបាយមីយ៉ាន់ម៉ា លោកស្រីអ៊ុងសានស៊ូជីជាប់លេខ ២៦ ក្នុងបញ្ជី​។ នេះបើតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃចន្ទ។

​    សរុបមក ​នេះ​គឺជា​លើក​ទី ១១ ហើយ​ដែល​លោកស្រី​អធិការបតី​អាល្លឺម៉ង់​រូបនេះ​ត្រូវបាន​ប្រគល់​នូវ​តំណែង​លេខ ១ ដោយ​ទស្សនា​វ​ដ្តី​អាមេរិក Forbes​។​​

​    ​តាម​ពីក្រោយ​លោកស្រី​មឺ​គែល​មានដូចជា​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (​លេខ ២) និង លោកស្រី ចា​ណេ​ត យេ​ល​ឡិន (Janet Yellen) ប្រធាន​ស្ថាប័ន​ទុនបម្រុង​សហព័ន្ធ​របស់​អាមេរិក​។ រីឯ​ជំទាវ​ទីមួយ​របស់​អាមេរិក លោកស្រី មី​ឆែ​ល អូ​បា​ម៉ា ជាប់​លេខ ១៣ និងលោកស្រីប៉ាក ហ្គុន ហេ ប្រធានាធិបតីកូរ៉េខាងត្បូងជាប់លេខ ១២ ក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតលើពិភពលោកប្រចាំឆ្នាំ ២០១៦៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់