adverise with khmeread 1

ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ចង់ស៊ី​ហ្ស​ក​ហ្ស៊ី​ភ្លូកទឹកភ្លូកដី​ក្នុង​រាត្រី​នេះ​

​    ​ប្រទេស​អេ​ស្ប៉ា​ញ​ចង់​ចាប់ផ្តើម​យុទ្ធនាការ​បាល់ទាត់​យូរ៉ូ ២០១៦ ជាមួយ​ជ័យជម្នះ​បាល់ទាត់​មិត្តភាព​បី​លើក​ជាប់​គ្នា ខណៈ​ពួកគេ​រៀបចំ​ទទួល​ក្រុម​ភ្ញៀវ​ហ្ស​ក​ហ្ស៊ី​នៅ​ទឹកដី Estadio Coliseum Alfonso ថ្ងៃ​អង្គារ​នេះ​។​

​    ​ម្ចាស់​ជើងឯក​យូរ៉ូ​ពីរលើក​ជាប់​គ្នា​នេះ​នឹង​សម្លឹង​រក​ជ័យជម្នះ​ដូច​កាលពី​ការប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ជម្រើសជាតិ​បូ​ស្នៀ (៣-១) និង​កូរ៉េ​ខាង​ត្បួ​ង (៦-១)​។​

​    ​អេ​ស្ប៉ា​ញ​មាន​ភាគរយ​ខ្ពស់​ដើម្បី​យកឈ្នះ​ហ្ស​ក​ហ្ស៊ី​ជាច្រើន​គ្រាប់ ដែល​បច្ចុប្បន្ន​ពួកគេ​កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់ ១៣៧ របស់ FIFA​។​

​    ​ហ្ស​ក​ហ្ស៊ី​ពីមុន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៧៣ ប៉ុន្តែ​ក្រោយ​តែងតាំង​លោក Vladimir Weiss ជា​គ្រូបង្វឹក​ថ្មី ពួកគេ​ចាប់ផ្តើម​លេង​អន់​គួរឱ្យកត់សម្គាល់​។ កាលពី​ប្រកួត​ជម្រុះ​យូរ៉ូ ពួកគេ​ស៊ុត​បានតែ​បួន​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​សរុប​ប្រាំបី​ប្រកួត​។​

​    ​ផ្ទុយទៅវិញ អេ​ស្ប៉ា​ញ​មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅឡើយ​នោះទេ​ចាប់តាំងពី​ចាញ់​ហូ​ឡង់​ក្នុង​ការប្រកួត​មិត្តភាព​កាលពី​ខែមីនា ឆ្នាំ ២០១៥ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​អេ​ស្ប៉ា​ញ​ក្លាយជា​ក្រុម​មួយ​ដ៏​គួរឱ្យ​ទុកចិត្ត​ក្នុង​រាត្រី​នេះ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់