adverise with khmeread 0  19310623 303 00

ជនរំលោភកុមារសញ្ជាតិអង់គ្លេស ជាប់គុកអស់មួយជីវិត ពីបទបៀតបៀនផ្លូវភេទលើកុមារកម្ពុជានិងម៉ាឡេស៊ីចំនួន ២៣ នាក់

​    ​ជន​រំលោភ​កុមារ​សញ្ជាតិ​អង់គ្លេស ឈ្មោះ Richard Huckle ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយ​តុលាការ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ចន្ទ​ពីបទ​រំលោភ​ទារក និង​កុមារ​កម្ពុជា និង​ម៉ាឡេស៊ី​ចំនួន ២៣ នាក់​ក្នុងអំឡុងពេល ១ ទសវត្សរ៍​។ នេះបើតាមវេបសាយរ៉យទ័រចេញផ្សាយថ្ងៃអង្គារនេះ។

​     Huckle ​អាយុ ៣០ ឆ្នាំ​បាន​ឈរ​ក្នុង​ក្រចក​ជើងសេះ​នៅ​តុលាការ Old Bailey នៃ​ទីក្រុង​ឡុង​ដ៍​ជាមួយ​ដៃ​របស់ខ្លួន​សំពះ​បួងសួង ខណៈតុលាការកាត់ទោសរូបគេឱ្យជាប់គុកអស់មួយជីវិត​សម្រាប់​បទល្មើស​ព្រហ្មទណ្ឌ​របស់ខ្លួន​ប្រឆាំងនឹង​ជនរងគ្រោះ​ក្រីក្រ​អាយុ ៦ ខែ​ដល់ ១១ ឆ្នាំមកពីម៉ាឡេស៊ី និងកម្ពុជា​។ 

​    ​លោក​ចៅក្រម លោក Peter Rook បាន​និយាយថា "​វា​ពិតជា​រឿង​កម្រ​ណាស់​ដែល​ចៅក្រម​ត្រូវ​កាត់ក្តី​ករណី​បៀតបៀន​ផ្លូវភេទ​បង្កឡើង​ដោយ​មនុស្ស​ម្នាក់​ក្នុង​ទំហំ​ទោស​ធំ​បែបនេះ​"​។ 

​    ​ខណៈ​ Huckle ​ត្រូវបាន​នាំយក​ចេញពី​បន្ទប់​តុលាការ បន្ទាប់ពី​ការកាត់ទោស ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​សាល​សវនាការ​បាន​ស្រែកថា "​ងាប់ ១០០០ ជាតិ​ទៀតក៏​នៅ​មិនទាន់​សម​ផង​"​។ 

​    ​Huckle បាន​សារភាព​ទោស​ចំពោះ​បទល្មើស​ចំនួន ៧១ ករណី និង​ត្រូវបាន​រកឃើញ​ជា​មួយរូប​អាសអាភាស​កុមារ​ចំនួន​ជាង ២០.០០០ សន្លឹក​នៅក្នុង​កុំព្យូទ័រ​និង​កាមេរ៉ា​របស់គេ នៅពេល​ជននេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន Gatwick Airport ក្នុង​ឆ្នាំ ២០១៤៕ 

ប្រភព៖ រ៉យទ័រ

adverise with khmeread

មតិយោបល់