0593ca82 6633 4959 a9b0 45324a29981a

សន្សំ​លុយ​បាន ៤​ម៉ឺន​រៀល​សុខចិត្ត​ទុក​ទិញ​ថ្នាំញៀន​ជក់​ជាប់​ខ្នោះ

    កណ្តាល ៖ មាន​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប​កាលពី​ថ្ងៃទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​ម៉ោង៣ ​និង០៥​នាទី​ទៀបភ្លឺ​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​21​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់។​

    ប៉ូលិស​និយាយថា ជនល្មើស​០២​នាក់ ៖ ​ទី១-​ឈ្មោះ ​ណុន ចាន់ណា ​ភេទ​ប្រុស អាយុ​២១ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ​លិច ​សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​ និងទី២-​ឈ្មោះ​ ផុន ដេវីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​
​មុខរបរ​មិន​ពិតប្រាកដ​។ ​វត្ថុតាង​ដក​ហូ​ត ៖ ​ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ​ពណ៌​ខ្មៅ សេរី​២០១០​ផ្លាកលេខ ភ្នំពេញ ​១AQ9837,​ ក្រាម​ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន០៣​កញ្ចប់​តូច​ និង​ទូ​រស័ព្ទ N​ចុច​ពិល​ចំនួន​០១​គ្រឿង​ពណ៌ខៀវ​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ​បានចេញ​ល្បាត​ក៏​បានឃើញ​ជនល្មើស​ទាំង​ពីរ​កំពុង​ជិះ​ម៉ូតូ​ ដោយមាន​ការសង្ស័យ​ បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០២​កញ្ចប់​ខាងលើ​តែម្តង​។​

    តាម​ការសាកសួរ​ជនល្មើស​ទាំងពីរ​នាក់​បាន​សារភាពថា​ថ្នាំញៀន​០៣​កញ្ចប់​ខាងលើ​ពួកខ្លួន​បាន​ទិញ​ពី​ម្តុំ​ឡឥដ្ឋ​ ចាក់អង្រែ​ក្រោម​តម្លៃ​៤​ម៉ឺន​រៀល​យក​ទុក​ដើម្បី​នាំគ្នា​ប្រើប្រាស់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់