វ៉ៃ​នឹង​រនាស់ដែក​រយះ​ក្បាល ប៉ូលិស​វ៉ៃខ្នោះ​ជនបង្ក​

    ព្រៃវែង ៖ កម្លាំង​ប៉ូលិស​ស្រុក​ស៊ីធរ​កណ្តាល​ បាន​ឃាត់ខ្លួន​បុរស ម្នាក់​ពីបទ​ហិង្សា​ដោយ​ចេតនា​វាយ​នឹង​រនាស់ដែក​លើ​បុរស​ម្នាក់​របួសធ្ងន់ កាល​វេលា​ម៉ោង​៨​ និង៤០​នាទី​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៦​នៅ​ចំណុច ភូមិ​ព្រៃ​ឈៀង ឃុំឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ឈ្មោះ ច្រឹង រ៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ស្រុក​ស៊ីធរ​កណ្ដាល បាន​យក​រនាស់ ផ្លែ​ធ្វើ​ពី​ដែក ដង​ឬ​ស្សី​ប្រវែង ​១.៧៣ ម៉ែត្រ វ៉ៃ​ទៅលើ ឈ្មោះ ​ញូ​ង វឿន ​ភេទប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ជាមួយគ្នា​បណ្ដាលឱ្យ​រងរបួស​ចំនួន​២​កន្លែង ចំ​កំ​ភូ​ន​ដៃ​ខាងស្ដាំ​មួយ កន្លែង ចំក្បាល​ប៉ែក​ខាងក្រោយ មួយកន្លែង ជា​ទម្ងន់​។​

    លោក​វរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការ​ប៉ូលិស​ស្រុក​ស៊ីធរ​កណ្តាល បានឱ្យដឹងថា​ដំបូង​នៅវេលា​ម៉ោង៨ ​និង៤០​នាទីយប់​ឈ្មោះ ញូ​ង វឿន នៅ​ភូមិ​ព្រៃ​ឈៀង ស្រវឹងស្រា​មករក​រឿង​ទៅលើ ឈ្មោះ ច្រឹង រ៉ុ​ន  នៅ​ភូមិ​ជាមួយគ្នា ហើយ​វៃ របង​ផ្ទះ និង​ធាក់​ទ្វារផ្ទះ ហើយ​បាន​វ៉ៃ ពីរ​ព្រនង់ តែ​មិនត្រូវ ឈ្មោះ ច្រឹង រ៉ុ​ន គេចផុត។​

    ពេលនោះ​ ច្រឹង រ៉ុ​ន ក៏​វៃ​វិញ​ត្រូវ​ចំនួន​ពីរ រនាស់​បណ្ដាល​ឱ្យឈ្មោះ​ ញូ​ង វឿន រង​របួស​ជា​ទម្ងន់​ព្រោះ​អ្នក​ទាំង ២ ពីមុនមក​មិនដែល​មានទំនាស់​ជាមួយគ្នា​ឡើយ សូម្បី​បន្តិច​ក៏គ្មាន​ដែរ ទំនាស់​នេះ​បណ្តាលមកពី​មូលហេតុ​ស្រវឹង​ជោក​លេងមិន​ដឹង​ខុសត្រូវ។​

    ក្រោយពី​កើតហេតុ លោក​អធិការ​បាន ចាត់​កម្លាំង ចុះ​ដល់​កន្លែងកើតហេតុ ​និង​ធ្វើការ​ឃាត​ខ្លួន​ជនបង្ក​។ ​បច្ចុប្បន្ន​យើង​បាន​ឃាត់ខ្លួន​ឈ្មោះ​ ច្រឹង រ៉ុ​ន ​នៅ​អធិការដ្ឋាន​ស្រុក​ស៊ីធរ​កណ្ដាល​ដើម្បី​បំពេញ សំណុំរឿង​តាម​នីតិវិធី។ វត្ថុតាង​ចាប់យក​បាន​ព្រនង់​ឬ​ស្សី មួយ​ប្រវែង ​១.៧៣​ ម៉ែត្រ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រូ​សារ ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឃុំ​ឫស្សី​សាញ់​៕

21b1a64d bcf1 4a7a aeda b69422ac6425 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់