Eb2c96d5 d0fd 4ab6 ba3f 5ec27f809f01

រំលោភ​សេពសន្ថវៈ​កុមារី​អាយុ​៤​ឆ្នាំ​ជាប់​ខ្នោះ​ប៉េអឹម​

    ស្ទឹងត្រែង ៖ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​កុមារី​អាយុ​៤​ឆ្នាំ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៤។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ​ហៃ ហ៊ឹម ហៅ​វណ្ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករ ផ្ទះ​នៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ស្ទឹងត្រង់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំ​ព់​ចាម បានធ្វើ​សកម្មភាព​ទៅលើ​កុមារី​រងគ្រោះ​មានឈ្មោះ ខ​. ស ម្តាយ​ឈ្មោះ ទ ស អាយុ​៣០​ឆ្នាំ វេលា​ម៉ោង​១២ ត្រង់ចំណុច ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កន្លងទៅ។​

    ជនសង្ស័យ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង កំពុង​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់