3347b4fa 411f 4514 a9a6 6f6a9926f6ab

រថយន្ត​បើក​បុក​ម៉ូតូ​មានរឿង​អ្វីខ្លះ​កើតឡើង​?

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ និង​ម៉ូតូ​នា​ថ្ងៃទី​០៦ មិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ភូមិ ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចន្លោះ​គីឡូម៉ែត្រ ២៤ - ២៥ ផ្លូវជាតិ​លេខ​៤​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់។​

    ប៉ូលិស​បន្តថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ដ​មួយគ្រឿង​ម៉ាក​ហ៊ី​យិនដាយ ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ផ្លាកលេខ ភ្នំពេញ 2G-8300 ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​រត់គេចខ្លួន​) បាន​បើក​មកពី​ទិស​កើត​ទៅ​លិច (​ភ្នំពេញ​-​ព្រះសីហនុ​)។​

    លុះដល់​ចំណុច​ខាងលើ បាន​វ៉ា​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា គុប​សេ​៩០​ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1D-9711 បើកបរ​ដោយ​ឈ្មោះ​ ផូ ម៉ឺន ភេទប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្អែ​កពង ឃុំតាំ​ខ្យា ស្រុក​ភ្នំស្រួច​ខេត្ត កំពង់ស្ពឺ​មុខរបរ​កម្មករ (​ម៉ូតូ​មាន​មួក គ្មាន​កញ្ចក់​) ដែល​បើក​មកពី​លិចទៅ កើត​បាន​បុក​ចំ​ពីមុខ​តែម្តង​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា។ គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​ ១​ នាក់ ខូចខាត​ម៉ូតូ​ ១ ​គ្រឿង​ និងរថយន្ត​១​គ្រឿង​។​

    ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើករ​ត់ទៅ ទិស​ខាងលិច​ចំងាយ​៤​គីឡូម៉ែត្រ​ទុក​រថយន្ត ចោល​អ្នកបើករថយន្ត​គេចខ្លួនបាត់​។ សេចក្តីសន្និដ្ឋាន ករណីនេះ​បង្កឡើង​ដោយ រថយន្ត បើក​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​មិន​ប្រកាន់​ស្តាំ។ ប​ច្ចុ​ប្បន្ន​ជំនាញ​បាន​វាស់វែង​ និង​យក​មធ្យោបាយ មក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំ រឿង​តាម​និតិ​វិធី​ច្បាប់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់