adverise with khmeread D1cbd6b4 e552 4daf 8f9a d07e6d577911

ឆែរ​ឆេរ​ឃើញ​ថ្នាំញៀន​២​កញ្ចប់​វ៉ៃខ្នោះ​ព្រឹប​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​០១ ​និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបេតុង ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ថ្នាំញៀន​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ខណៈកម្លាំង​ល្បាត របស់​អាវុធហត្ថ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ល្បាត​បាន​ជួប​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្ល​វូ​បេតុង ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ត្រួតពិនិត្យ​មាន​ថ្នាំញៀន​២​កញ្ចប់​ជាប់​ខ្លួន​ក៏​ឃាត់ខ្លួន​តែម្តង។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​នោះ​ឈ្មោះ អេ​ន ចាន់ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិទ្រា​១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំ​ពេ​ញ្រូ​វ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​រាជធានី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់