adverise with khmeread F1f75374 2985 4574 bc69 c8d8f0ecbba5

ចាក់​ថ្នាំ​៣​ម្ជុល​ស្លាប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​គ្រូពេទ្យ​

    ត្បូងឃ្មុំ ៖ គ្រូពេទ្យ​គ្មាន​ក្របខណ្ឌ​ឬ​អាជ្ញាប័ណ្ណ​ពី​ក្រសួងសុខាភិបាល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ គ្រា​ដែល​ជនសង្ស័យ​បាន​ដើរ​ព្យាបាល​អ្នកជំងឺ​តាម​ភូមិ ហើយ​បាន​ចាក់​ថ្នាំ​បុរស​ម្នា​ក់បាន​៣​ម្ជុល​បណ្តោយ​ឱ្យស្លាប់​។​

    ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​០៥​នាទី​ព្រឹក ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុងភូមិ​តូង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ឈ្មោះ​​ ពេជ្រ ញ៉ា ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បានទទួល​ព្យាបាល​ជំងឺ​ចាក់​ថ្នាំ​ដល់ផ្ទះ​ឱ្យឈ្មោះ​​ ឯម ថុល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា ខណៈដែល​ជនរងគ្រោះ​មាន​អា​ការៈឈឺ​ទ្រូង និង​ខ្យល់​បែកញើស។​

    នៅពេលនោះ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​៣​ម្ជុល គឺ​១-​ថ្នាំ ​Compho ចំនួន​១​អំពូល ចាក់​ត្រគាក ២-​ថ្នាំ ​Becomphex ចំនួន​១​អំពូល ចាក់​ត្រគាក ៣-​ថ្នាំ ​Hyorocoritsone និង​ទឹក​លាយ​១​ដប ចាក់​សាច់ដុំ​ស្មា។​

    ក្រោយពី​ចាក់​ថ្នាំ​រួច​បាន​ប្រហែលជា​៣០​នាទី​អ្នកជំងឺ​មិនបាន​ធូរស្រាល​ទេ គឺមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​មុន ហើយក៏​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​គ្លីនិក​ផ្សេង។ ប៉ុន្តែ​មិន​ទៅដល់​គ្លីនិក​ផង ជនរងគ្រោះ​ក៏ត្រូវ​បាន​ស្លាប់​តាមផ្លូវ​តែម្ដង។​

    ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ក៏បាន​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​គ្រូពេទ្យ​ប្រចាំ​ភូមិ​គ្មាន​អាជ្ញាប័ណ្ណ យកទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សួង ដើម្បី​ធ្វើការ​សួរនាំ​និង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់