adverise with khmeread 1

តើ​អ្នក​ជឿ​ទេ​! ស្ត្រី​វៀតណាម​រូបនេះ​គឺ​ម្តាយ​របស់​កូនស្រី​វ័យ ១៩​ឆ្នាំ​

    ​ស្ដ្រី​អ្នកជំនួញ​សញ្ជាតិ​វៀតណាម​ម្នាក់​បានធ្វើឱ្យ​មនុស្ស​ទូទៅ​មាន​ភាព​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ឡើយ ដោយសារតែ​សម្រស់​បែប​មនុស្ស​វ័យ​ក​ណ្តា​ល​របស់​នាង​។​

​    ​អ្វីដែល​បាន​បង្កឱ្យមាន​ភាព​ផ្អើល​ពីលើ​នេះ​ទៀត​នោះ គឺ​នាង​ពិតជា​ម្តាយ​របស់​ក្មេងស្រី​វ័យ ១៩​ឆ្នាំ​ម្នាក់​ពិតមែន ដែល​សម្រស់​របស់​នាង​មើល​ក្មេង​ជាង​វ័យ​​របស់​កូនស្រី​របស់​នាង​ទៅទៀត​។​

​    ​វេ​ប​សាយ AsianTown បាន​ចងក្រង​កម្រង​រូបភាព​នៃ​ស្ត្រី​វៀតណាម​នេះ ឈ្មោះថា Ngo Kim Thoa ឬ​ហៅ​ក្រៅ​ថា Angie Ngo ដែល​នាង​កំពុងតែ​បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ក្នុងប្រទេស​វៀតណាម​នាពេល​បច្ចុប្បន្ននេះ​។​ ហើយនាងត្រូវបានគេបញ្ជាក់ថា នាងមានវ័យលើសពីអាយុ ៤០ឆ្នាំផងដែរ។

​    ​ម្តាយ​ដ៏​ស្រស់ស្អាត​ដែល​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូត​នៅក្នុង​ទីក្រុង​ហាណូយ​រូបនេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដ៏​មិនគួរ​ឱ្យ​ជឿ​ទៅដល់​ប្រិយមិត្ត​របស់​នាង​ជាមួយនឹង​រូបភាព​ដែល​មើលទៅ​ដូចជា​ក្មេងស្រី​វ័យ​ជំទង់​ដ៏​ស្រស់ស្អាត​របស់​នាង​ជាច្រើន​សន្លឹក​ចូលទៅ​កាន់​បណ្តាញ​សង្គម Facebook ផ្ទាល់​របស់​នាង​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់