adverise with khmeread 03a9c825 e4e8 4104 bcbb d35ce840b83d

ផ្ទះ​ឈើ​មួយ​ខ្នង ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់

    កំពង់ឆ្នាំង ៖ ផ្ទះមួយ​ខ្នង ជា​ប្រភេទ​ផ្ទះ​ឈើ ប្រក់​ក្បឿង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​គ្រាំង​លាវ ឃុំ​គ្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស ស្រុក​រលាប្អៀរ បានឱ្យដឹងថា ផ្ទះ​ដែល​ត្រូវ ភ្លើង​ឆេះ​ខ្ទេច​ទាំង​ស្រុក​ង​នេះ​មាន​ទំហំ​១២​ម៉ែត្រ គុណ​និង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ក្បឿង ដែលមាន​ម្ចាស់​ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ​៣៧​ឆ្នាំ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឈឹម គ​ន្ធា អាយុ​៣៨​មានកូន​២​នាក់ មុខរបរ​ធ្វើស្រែ រស់នៅ​ក្នុងភូមិ​គ្រាំង​លាវ ឃុំ​គ្រាំង​លាវ ស្រុក​រលាប្អៀរ​។​

    ប៉ូលិស​បាន​បន្ដថា ក្នុងពេល​កើតហេតុ​ម្ចាស់ផ្ទះ​ប្តី និង​ប្រពន្ធ​មិន​នៅក្នុង​ផ្ទះ​ទេ​គឺ​បាន​យក​កូន ឈឺ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ពេទ្យ​ខេត្តកំពង់ឆ្នាំង  ដោយ​ទុក​ម្តាយ​ចាស់​ឈ្មោះ ប៉ុល លីន អាយុ​៨២​ឆ្នាំ នៅចាំ​ផ្ទះ​។ 

    លុះ​នៅពេល​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ផ្ទះ​ជនរងគ្រោះ​បាន​ឆេះ​សន្ធោសន្ធៅ​​ទៅហើយ ទើប​លោកយាយ​នៅចាំ​ផ្ទះ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដឹង​និង​មានការ​ភ្ញាក់ផ្អើល  តែ​គ្មាន​អ្នកណា​អាច​ចូល​ពន្លត់​បានឡើយ គឺ​ផ្ទះ​នោះបាន​ឆេះ​ខ្ទេច​ទាំងស្រុង​តែម្តង​ដោយ​ពុំមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​ទាន់​ឡើយនិង​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ទាំងអស់​នៅក្នុង​រយៈពេល​ជិត​មួយ​ម៉ោងប៉ុណ្ណោះ​។​

    មូលហេតុ​នៃ​ការឆេះ​ផ្ទះ​ខាងលើនេះ ជំហាន​ដំបូង​សមត្ថកិច្ច បាន​សង្ស័យថា បណ្តាលមកពី​ភ្លើង​ធូប​ដុត​នៅក្នុង​ផ្ទះ ប៉ុន្តែ​ការពិត​យ៉ាងណា​នោះ​មិនទាន់​ស្រាវជ្រាវ​ដឹង​ច្បាស់លាស់​នោះទេ​៕​

adverise with khmeread

មតិយោបល់