adverise with khmeread C37c595c fd08 4e72 9203 f0b95f68dc26

ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​វាលស្រែ​

    កំពង់ធំ ៖ ស្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​បន្ទាប់ពី​គាត់​កំពុងតែ​ទប់​ទំនប់​សំអាត​ភ្លឺស្រែ​នៅ​ខាងក្រោយ​ផ្ទះ​កាល​វេលា​ម៉ោង​៥ ​និង៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ​ខែមិថុនា​ ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

    កូនចៅ​ និង​ញា​ត្តិ​ជិតខាង​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​លី​ចបកាប់​ទៅ​ទប់​ភ្លឺស្រែ​នៅ​ខាងក្រោយ​ផ្ទះ​ប្រមាណ​៥០ម៉ែត្រ​។ ពេលនោះ​មេឃ​ស្រទុំ​បន្តិច​ និង​មាន​ភ្លៀងរលឹម ព្រមទាំង​ពុំមាន​ខ្យល់​កន្ត្រាក់​អ្វី​ផង​ស្រាប់តែ​ឮ​សម្លេង​ឆាំង​ឃើញ​លោកយាយ​ដួល​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។ នៅលើ​សព​ស្ត្រី​រងគ្រោះ ឃើញ​ស្នាមរ​ហែកសំពត់​និង​អាវ​ព្រម​ស្នាម​របក​ដើម​ស្វាយចន្ទីរ​ទៀតផង​។​

    ស្ត្រី​រងគ្រោះ​ឈ្មោះ ​សៀ លាង ​អាយុ​៦៨​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​ទីលំនៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម​ ​ស្រុក​សន្ទុក ខេត្តកំពង់ធំ មានកូន​ចំនួន៤​នាក់​ស្រី៣ ​ប្រុស១ ​តែ​បច្ចុប្បន្ន​កូនៗ​ទាំង៤នាក់​មាន​ប្តី​ប្រពន្ធ​អស់ហើយ​សព្វថ្ងៃ​គាត់​រស់នៅ​ជាមួយ​កូន​ទី២។ សព​ស្ត្រី​រងគ្រោះ​ត្រូវ បាន​កូនចៅ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់