adverise with khmeread C4822974 808f 46c6 92d8 4ecbe2aa2823

ទំនាស់​ពាក្យសម្តី​គ្នា ដុត​ផ្ទះ​ជាប់​ខ្នោះ​ប៉ូលិស​

    ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ចាប់ខ្លួន​ក្នុងករណី បង្ក​អគ្គីភ័យ​កាលពី​ថ្ងៃទី០៦ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​ល្ងាច​នៅ​ចំណុច​សង្កាត់​ប៉ៃ​លន ក្រុង​-​ខេត្ត​ប៉ៃលិន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ យឹម រិ​ទ្ធ ​អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃ​លន​ក្រុង​ខេត្ត​ប៉ៃលិន​មុខរបរ ធ្វើ​ចំការ បាន​ដុត​ផ្ទះ​រស់​ជនរងគ្រោះ​ម្នាក់​នៅ​ភូមិ​ជា​មួ​យ​គ្នា​បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា។​

    ករណី​ខាងលើនេះ​ប៉ូលិស​ជំនាញ​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​ទទួល​បណ្តឹង​ពី​ជន​រងគ្រោះ ហើយ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់