adverise with khmeread 1

អា​ថ៍កំ​បាំង ១៥ ឆ្នាំមុន​ទាក់ទិន​នឹង​ពស់ថ្លាន់ ត្រូវ Britney Spears ទម្លាយ​ឱ្យដឹង​

​    ​Britney Spears បាន​ទទួលស្គាល់ថា​ការសម្តែង​ដ៏​លេចធ្លោ​របស់​នាង​ជាមួយនឹង​ពស់ថ្លាន់​នៅក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​នៅឯ​កម្មវិធី MTV Video Music Awards កាលពី​ឆ្នាំ ២០០១ គឺជា "​រឿង​ល្ងង់ខ្លៅ​ណាស់​"​។​

​    ​កំពូល​តារាចម្រៀង​ប៉ុប វ័យ ៣៤​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​នៅលើ​ឆាក​តន្ត្រី​ជាមួយនឹង​សត្វ​ពស់​មួយ​ក្បាល​ដែល​តោង​នៅ​ជុំវិញ​ក​របស់​នាង ដើម្បី​សម្តែង​បទ​ចម្រៀង​បែប​ស្រើបស្រាល "I’m a Slave 4 U" របស់​នាង​។ ជា​សំណាងល្អ ការសម្តែង​នេះ​បានបញ្ចប់​ទៅដោយ​គ្មាន​ភាពរអាក់រអួល ប៉ុន្តែ Britney បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា នាង​នឹងមិន​ព្យាយាម​ធ្វើ​រឿង​ដ៏​គ្រោះថ្នាក់​បែប​នោះ​ម្តង​ទៀតឡើយ​។​

​    ​នាង​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ E! News ថា "​វា​ពិតជា​ឆ្កួត​! ហេតុអ្វី​បានជា​ខ្ញុំ​ធ្វើ​រឿងនេះ​? វា​ពិតជា​រឿង​ដ៏​ល្ងង់ខ្លៅ​!"​។ ហើយ​ពេល​គេ​សួរថា​តើ​នាង​នឹង​សម្តែង​ជាមួយ​ពស់ថ្លាន់​ម្តងទៀត​ទេ នាង​បាន​ស្រែក​ចាច​ថា "​អត់​លេង​ចូល​ទៀត​ទេ​"៕ 

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់