adverise with khmeread 1

ដែល​ឃើញ​ខ្មោច​លេង​កីឡា​ទេ​! អ្នកតំណាង​តួអង្គ​ខ្មោច Sadako និង Kayako បើកឆាក​ការប្រកួត​កីឡា​បេ​ស្ប​ល​ប្រទេស​ជប៉ុន​

​    ​ប្រហែលជា​មិន​ត្រឹមតែ​សម្រាប់​មនុស្ស​នោះទេ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ការលេង​កីឡា និង​ហាត់ប្រាណ​ដើម្បី​មាន​ថាមពល​គ្រប់គ្រាន់ សូម្បីតែ​ខ្មោច​ក៏ត្រូវ​ការលេង​កីឡា​ខ្លះៗ​ដែរ ដើម្បី​ពង្រឹង​សម្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​លងបន្លាច​មនុស្ស​ឱ្យ​កាន់​តែមាន​តក់ស្លុត​ខ្លាំង​បន្ថែម​មួយកម្រិត​ទៀត​។​

​    ​នេះ​គឺជា​រួមបញ្ចូល​មួយ​នៃ​រឿង​បែប​រន្ធត់​របស់​ជប៉ុន Ringu and Ju-On: The Grudge ដែល​នឹងត្រូវ​ទ​ទល់​គ្នា​នៅក្នុង​ខ្សែភាពយន្ត​បែប​វិញ្ញាណ​កាច​សាហាវ​ថ្មី​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុងប្រទេស​ជប៉ុន​។​

​    ​ការផ្សព្វផ្សាយ​ហៅថា Sadako vs Kayako សម្រាប់​ខ្សែភាពយន្ត​ខ្លួន​ដែល​នឹង​ចេញ​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ បានចាប់ផ្តើម​ព​ន្លឿ​ន​ល្បឿន ហើយ​ទីសំចត​ដំបូង​នៃ​ក្រុម​ផ្សព្វផ្សាយ​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ការប្រកួត​កីឡា​បេ​ស្ប​ល​មួយ​របស់​ប្រទេស​ជប៉ុន រួម​ជាមួយនឹង​តួអង្គ​កូនខ្មោច Toshio ដែល​បន្លាច​ទៅលើ Sarah Michelle Gellar ក្នុង​ខ្សែភាពយន្ត​បែប​រន្ធ​ត់របស់​ហូលីវូដ​កាលពី​ឆ្នាំ ២០០៥​។​

​    ​ក្រុមកីឡា​បេ​ស្ប​ល Hokkaido Nippon-Ham Fighters ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ក្រុម Yakult Swallows ពេលដែល​តួអង្គ​ខ្មោច​ពីរ​អង្គ​បានបង្ហាញ​ខ្លួន​នៅលើ​ទីលាន​បេ​ស្ប​ល​។ ប៉ុន្តែ​យើង​ប្រហែល​ជឿជាក់​យ៉ាង​ប្រាកដថា​ក្មេងៗ​នឹងមិន​តក់ស្លុត​នោះឡើយ ពេល​ស្ថិតនៅក្នុង​ហ្វូងមនុស្ស​ដ៏​ច្រើន​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់