adverise with khmeread 1

ចោរបីនាក់ឆក់កាបូបពីជនបរទេសម្នាក់ មិនបានសម្រេចហើយគេចបាត់

    ភ្នំពេញ​៖ ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បាន​រងរ​បួស​រលាត់​ដៃជើង ដោយសារតែ​ក្រុមចោរ​មាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពេល​កំពុង​ដើរ​បណ្ដាល​ឲ្យ​ដួល  តែ​មិនបាន​សម្រេច ហើយ​ក្រុមចោរ​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។
    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ នៅ​ចំណុច​មុខ​វត្ត​ឧណ្ណាលោម​ស្ថិតក្នុង​សង្កាត់ ជ័យជំនះ  ខណ្ឌដូនពេញ​។​
    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​។ ពេលមកដល់ចំណុចកើតហេតុ​មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួ​​យ​គ្រឿង​និង​ម៉ូតូ​ធុន​ធំ​មួ​យ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ជិត​ហើយ​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បរទេស​បណ្ដោយឲ្យ​ស្ត្រីជន​បរទេស​ដួល​ទៅនឹង​ថ្នល់​រង​បួស  តែ​ពួក​ចោរឆក់​កាបូប​មិនបាន​សម្រេច​នោះទេ​។​
     ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​រួចហើយ​ក្រុម​ជនសង្ស័យ​បាននាំគ្នា​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។  ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​របួសនៅ​មន្ទីរពេទ្យ​៕​

adverise with khmeread

មតិយោបល់