adverise with khmeread Igor

អ្នកចាំទី​រុស្ស៊ី​៖ អង់គ្លេស​មិនមែនជា​ក្រុម​កំពូល​នៅ​យូរ៉ូ​ទេ​

​    ​អ្នកចាំទី​រុស្ស៊ី Igor Akinfeev បាន​និយាយថា ពួកគេ​មាន​អារម្មណ៍​សប្បាយចិត្ត ដែល​បាន​ជួប​ក្រុម​អង់គ្លេស ពី​ព្រោះតែ​ក្រុម​អង់គ្លេស​មិនមែន ជា​ក្រុម​កំពូល​នៅ​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦​។ Akinfeev អះអាងថា "​ក្រុម​អង់គ្លេស​មិន​បារម្ភ​ចំពោះ​រុស្ស៊ី ហើយ​យើង​ក៏​មិន​បារម្ភ​ក្នុងការ​ប្រឈមមុខ​នឹង​ក្រុម​របស់លោក Roy Hodgson សម្រាប់​ការប្រកួត​បើកឆាក​នៅ​ពូ​ល B នៅ​ទីក្រុង​ម៉ាក​សី​នៅ​ថ្ងៃ​សៅរ៍​នេះដែរ “​យើង​ចង់​ជួប​ជាមួយ​ក្រុម​អង់គ្លេស​"​។

​    ​អ្នកចាំទី​រូបនេះ​បាន​បន្តថា "​គ្មាន​អ្វីដែល​ត្រូវ​ខ្លាច​ក្រុម​អង់គ្លេស​ទេ​។ អង់គ្លេស​គឺជា​ក្រុម​ល្អ ប៉ុន្តែ​យើង​មាន​អារម្មណ៍​ថា គុណភាព​របស់​យើង​មិន​ចាញ់​ពួកគេ​នោះទេ​"​។ អ្នកចាំទី Joe Hart ជា​អ្នកចាំទី​ម្នាក់​ក្នុងចំណោម​អ្នកចាំទី​ឆ្នើម​នៅក្នុង​ព្រឹត្តិការណ៍​យូរ៉ូ ព្រោះ​គាត់​អាច​សង្គ្រោះ​បាល់ ដែល​អ្នកចាំទី​មួយចំនួន​មិនអាច​ធ្វើបាន ប៉ុន្តែ Akinfeev អះអាងថា Joe Hart និង​រង​ការលំបាក​ដោយសារ​ក្រុម​រុស្ស៊ី​៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់