adverise with khmeread Leroy

Chelsea កំពុង​តាម​ប្រ​ម៉ាញ់ Leroy Sane របស់​ក្លឹប Schalke

​    ​កាលពី​ចុង​សប្តាហ៍​នេះ​ក្លឹប Chelsea បា​នប​ញ្ចូ​ន​ក្រុមការងារ​ទៅ​តាមមើល​ខ្សែបម្រើ​ស្លាប Leroy Sane របស់​ក្លឹប Schalke​។ Leroy Sane វ័យ​២០​ឆ្នាំ​ដែលជា​គោលដៅ​របស់ City នោះបាន​ចេញពី​កៅអី​ដើម្បី​ជំនួស​កីឡាករ Thomas Muller ក្នុង​រយៈពេល​២៣​នាទីចុងក្រោយ អំឡុងពេល​ក្រុម​អាល្លឺម៉ង់​ប្រកួត​មិត្តភាព​ឈ្នះ​ក្រុម​ហុង​ហ្គា​រី ២-០​។​

​    ​Sane ត្រូវបាន​ក្លឹប Schalke កំណត់​តម្លៃ​៣៥​លាន​ផោន​សម្រាប់​ការដេញថ្លៃ​ពី​ក្លឹប City ខណៈពេល​ក្លឹប Man Utd, Barcelona និង Real Madrid ក៏​តាមឃ្លាំមើល​កីឡាករ​រូបនេះ​ជាប្រចាំ​ផងដែរ​។​

​    ​ក្លឹប Chelsea ក៏​នៅតាម​ប្រមាញ់​ខ្សែប្រយុទ្ធ Alvaro Morata របស់​ក្លឹប Juventus និង​កីឡាករ N`Golo Kante ក៏​ជា​គោលដៅ​របស់ខ្លួន​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់