adverise with khmeread 1

​ស៊ុត​បែកញើស​អស់​ជិត ៤០​នាទី​! នេះ​ជាការ​ស៊ុត​ប៉េ​ណា​ល់​ទី​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​?

​    ​ក្រុមបាល់ទាត់​នៅ​សាធារណៈ​ឆេ​ក SK Bat'ov និង FC Frystak បាន​បង្កើត​នូវ​អ្វីដែល​មនុស្ស​ជាច្រើន​គិតថា​គឺជា​កំណត់ត្រា​ពិភពលោក​នៃ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាលទាត់​ក្នុង​ពិភពលោក​។​

​    ​ជាមួយ​ការប្រកួត​បានបញ្ចប់ ៩០ នាទី​ដោយ​លទ្ធផល ៣-៣ ក្រុម​ដែល​នៅ​លំដាប់​ទី​ប្រាំ​នៃ​ប្រព័ន្ធ​សម្ព័ន្ធ​បាល់ទាត់​ឆេ​ក​ទាំងពីរ​នេះ​បាន​ប្រឈមមុខគ្នា​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ចំនួន ៥២ គ្រាប់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​បន្ទាប់ពី​ចំណាយពេល ៣៨ នាទី ទី​ផុត​ក្រុម SK Bat'ov បាន​យកឈ្នះ​បាល់​ប៉េ​ណា​ល់​ទី​ដោយ​លទ្ធផល ២៥-២៤ បន្ទាប់ពី​កីឡាករ​របស់ Frystak បាន​ទាត់​បាល់​ខ្ចាយ​ឡើងលើ​បង្គោល​ទី​។​

​    ​កំណត់ត្រា​ចាស់​នៃ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ដ៏​យូរ​ជាងគេ​នោះ​គឺ ៤៨ ជើង​។ ទោះយ៉ាងណា មិនទាន់មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​សម្រេចចិត្ត​លើ​កំណត់ត្រា​ថ្មី​នេះ​នៅឡើយ​ទេ​៕

ប្រភព៖ yahoo

adverise with khmeread

មតិយោបល់