1

​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​នៅ​ស្តា​ត​អូឡាំពិក​

    ​ភ្នំពេញ​៖ ចាប់ពី​ម៉ោង ២ រសៀល​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ  មុន​ការប្រកួត​បាល់ទាត់​អន្តរជាតិ​កម្ពុជា​-​ចិន​តៃប៉ិ សមត្ថកិច្ច​បាន​យាមកាម​នៅ​មាត់ច្រក​ចូល​ស្តា​ត​យ៉ាង​យកចិត្តទុកដាក់​។​

​    ​ការពង្រឹង​សន្តិសុខ​ខាងលើនេះ​ធ្វើឡើង ខណៈពេល​ការប្រកួត​បាល់ទាត់​អន្តរជាតិ​កម្ពុជា​-​ចិន​តៃប៉ិ នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ម៉ោង​៧​យប់​នេះ​។

​    ​គេ​សង្កេតឃើញ​កម្លាំង​សមត្ថកិច្ច​ដកហូត​ដងទង់​ជាតិ (​ប្រភេទ​ឈើ​និង​ទុយោ​ជ័រ​) ហើយ​ប្រគល់ឱ្យ​វិញ​តែ​ទង់ជាតិ​ប៉ុណ្ណោះ ដើម្បី​ចៀសវាង​ហេតុការណ៍​ផ្សេងៗ​កើតឡើង ដោយ​ចៃដន្យ​។

​    ​ចំណែក​នៅតាម​ដងផ្លូវ​គេ​សង្កេតឃើញ​ប្អូនៗ ក្មួយៗ ជិះ​ម៉ូតូ​ទាំង​ហ្វូងៗ ឆ្ពោះទៅ​ស្តា​ត​ដើម្បី​ទស្សនា​ផ្ទាល់​ភ្នែក ទោះបី​ទូរទស្សន៍​បាយ័ន​ផ្សាយ​បន្ត​ផ្ទាល់​ក៏ដោយ​៕​

មតិយោបល់