adverise with khmeread 1413237058135 wps 21 air koryo 1417 jpg

ហ៊ាន​ជិះ​ទេ​? ក្រុមហ៊ុន​អាកាសចរណ៍ Air Koryo របស់​កូរ៉េខាងជើង​ជាប់​ចំណាត់ថ្នាក់​អន់​ជាងគេ​បំផុត ៤ ឆ្នាំ​ជាប់​គ្នា ព្រោះ​មូលហេតុ​ញាក់សាច់​មួយ​

    ​អាកាសចរណ៍​ប្រទេស​កូរ៉េខាងជើង Air Koryo ត្រូវបាន​គេ​ចាត់ជា​ក្រុមហ៊ុន​ដែល​អន់​ជាងគេ​ក្នុង​ពិភពលោក​បួន​ឆ្នាំ​ជាប់​គ្នា​។ នេះ​បើតាម​វេ​ប​សាយ Independent ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​។ 

​    ​ក្នុង​បញ្ជី​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អាកាសចរណ៍ Skytrax ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស មាន ៦០០ ក្រុមហ៊ុន​ចូលរួម​ដាក់ពិន្ទុ​លើ​គុណភាព​យន្តហោះ សេវា​បម្រើ​អតិថិជន និង​គុណភាព​អាហារ​នៅលើ​យន្តហោះ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍ Air Koryo មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​លេខ ១ ពី​បាត​តារាង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​ត្រឹម​ផ្កាយ​មួយ​ប៉ុណ្ណោះ​ក្នុងចំណោម​ផ្កាយ​ទាំង ៥​។​

​    ​មូល​ហេតុដែល​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ជាប់​ចំណាត់ថ្នាក់​អន់​បែបនេះ​គឺ​ព្រោះតែ​មិនបាន​ទិញ​យន្តហោះ​ថ្មី​អស់​រយៈពេល ២០ ឆ្នាំ​មកហើយ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។ ដោយហេតុថា​អាយុ​យន្តហោះ​នេះ​ចាស់ ដូច្នេះ​បច្ចេកវិជ្ជា​ក៏​ចាស់​ដូចគ្នា ហើយ​អ្នកបើក​យន្តហោះ​បង្ខំចិត្ត​បើក​ទាំង​គ្មាន​ជំនួយ​ឌីជីថល​អ្វី​ទាំងអស់​៕

 

adverise with khmeread
ប្រភព៖ Independent, dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់