8c8e072e 64dd 4c50 8a94 d61812daa31b

រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​បាន​២​លើក​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​មួយ​ករណី​ទៀត​កើតឡើង​តាំងពី​ឆ្នាំ​២០១៤​ បានសម្រេច​២​លើក​ទើប នឹង​បែកធ្លាយ​សាច់រឿង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ជនសង្ស័យ​កាលពី​ថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​គឺ​ក្រោយពី​ម្តាយ​កុមារី​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង។​

    ប៉ូលិស​និយាយថា ករណី​រំលោភ​ខាងលើនេះ​កើតឡើង​នៅ​ថ្ងៃខែ​មិន​ចាំ​ឆ្នាំ​២០១៤ វេលា​ម៉ោង ១១​ព្រឹក នៅ​ចំណុច​លើផ្ទះ​ឈ្មោះ​ ស៊ីណា ទាង​ឡេ​ន ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ ល​​.​អ ភេទ​ស្រី អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​ក្នុងបន្ទុក​គ្រួសារ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះស៊ី​ណា ទាង​ឡេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ ​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃខែ​មិន​ចាំ​ឆ្នាំ​២០១៤ ​វេលា​ម៉ោង​១១​ព្រឹក ឈ្មោះ​ ទាង​ឡេ​ន​ (​ជនសង្ស័យ​)​​ បាន​បបួល​កុមារី​រងគ្រោះ​មើល​ទូរ​ទស្ស​ន៏​នៅលើផ្ទះ​ខ្លួន​(​ទាង​ឡេ​ន​)​។ ពេល​ដល់​លើផ្ទះ​ជនរងគ្រោះ​បាន​ដេក​លើ​ក្តារ ហើយ​ឈ្មោះ​ ទាង​ឡេ​ន បាន​ស្រាតខោ​ចង្កេះ​កៅស៊ូ​កុមារី​ត្រឹម​ភ្លៅ រួច​យកដៃ​ស្តាំ​ស្ទាប​ប្រដាប់ភេទ​។​

    បន្ទាប់មក​ឈ្មោះ​ ទាង​ឡេ​ន​ យក​លឹ​ង្គ​បុក​ចូល​យោនី ពេលនោះ​កុមារី​ស្រែកថា​ឈឺ ទើប​ឈ្មោះ ​ទាង​ឡេ​ន​ បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន រួច​កុមារី​ត្រឡប់មកផ្ទះ​ខ្លួន​វិញ​។​

    រំលង​បាន​៧​ថ្ងៃក្រោយ​នៅវេលា​ម៉ោង​១១​ព្រឹក ឈ្មោះ​ ទាង​ឡេ​ន ​បាន​ជួប​កុមារី​កំពុង​ដងទឹក​ស្រះ​ងូត ស្ថិតនៅ​ខាងជើង​ភូមិ​ប្រហែល​១០០​ម៉ែត្រ ពេលនោះ​ឈ្មោះ ​ទាង​ឡេ​ន បាន​លូកដៃ​ចូលក្នុង​ខោ​រួច​យក​ម្រាមដៃ​កណ្តាល​(​ដៃស្តាំ​)​រុក​យោនី​កុមារី​។ ពេលនោះ​កុមារី​និយាយថា​ឈឺ ឈ្មោះ​ ទាង​ឡេ​ន ក៏បញ្ឈប់​សកម្មភាពរ​បស់​ខ្លួន​តែម្តង​។​

       លុះ​មកដល់​ថ្ងៃទី​០៧​ ខែមិថុនា ​ឆ្នាំ​២០១៦ ទើប​ម្តាយ​កុមារី​រងគ្រោះ​ប្តឹង​មក​សមត្ថកិច្ច​ពី​សកម្មភាព​របស់​ឈ្មោះ ស៊ី​ណា ទាង​ឡេ​ន រំលោភ​សេពសន្ថវៈ​កូនស្រី​របស់ខ្លួន​។​

    ក្រោយពេល​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​ប៉ុស្តិ៍​ស្អាង​ភ្នំ បាន​អញ្ជើញ​ឈ្មោះ ​ទាង​ឡេ​ន ​មក​ធ្វើការ​សាកសួរ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ស៊ីណា ទាង​ឡេ​ន​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​កុមារី​រងគ្រោះ​បាន​ចំនួន​ពីរលើក​កាលពី​ឆ្នាំ​២០១៤​ ពិតប្រាកដ​មែន​។​


    នៅវេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១៦ លោក​លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល បញ្ជា​ឱ្យ​ឃាត់​ខ្នួ​ន​ឈ្មោះ​ ស៊ី​ណា ទាង​ឡេ​ន ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់