adverise with khmeread Eed66ac0 9b4d 4d37 9024 abe42e81b259

បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​នៅតាម​ផ្លូវ​រថភ្លើង​ឃាត់​៦​នាក់​

    ភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុមទី​៩ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នៅ​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​ដោយ​ឃាត់​យុវជន​៦​នាក់​ដែល​កំពុង​ប្រើប្រាស់​ថ្នាំញៀន។​

    ប៉ូលិស​ន​យាយ​ថា ការបង្ក្រាប​ករណី​ប្រើប្រាស់​ថ្នាំញៀន​ខាងលើនេះ មាន​២​បន្ទប់​ជាប់​គ្នា ហើយ ជន​ដែល​ប្រើប្រាស់ តែងតែ​នាំគ្នា​មក​ពពាក់ពពូន ប្រមូលផ្តុំ​គ្នា​មក​សេព​គ្រឿងញៀន​ខាងលើនេះ។​ យ៉ាងណាក៏ដោយ​ប៉ូលិស​ពុំបាន​បង្ហាញ​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់