0d3bc0cf aeda 40be 94af c4097612797a

ខ្វះតែ ៧ គ្រាប់ទៀតគ្រប់ ២០០០ គ្រាប់កុំអីមិនដឹងចែកចាយដល់ណា!

    បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក ចំនួន​៧​នាក់​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​លើ​ការងារ​គ្រឿងញៀន​ និង​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ចុះ​ប្រតិបត្តិការ​ករណី​ជួញដូរ​គ្រឿ​ញៀន​ខុសច្បាប់​នៅ​ចំណុច​តាម​ដងផ្លូវ ស្ថិត​ក្នុងភូមិ ក្តឹប​ថ្ម ឃុំ​​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ប្រតិ​ប​តិ្ត​ការ​នេះ​អាវុធ​ត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន គ្រឿ​ង​ញៀន​មេ​តំ​ហ្វេ​តា​មី​​ន​គ្រាប់​ចំនួន​១០​ថង់​ខៀវ ស្មើនឹង ១.៩៩៣​គ្រាប់ ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​។​

    លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង បានឱ្យ​ថា ជនសង្ស័យ​ឈ្មោះ យួន ចាន់​ឌី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    លោ​កស ប៊ុន​សឿង បន្តថា  មុនពេល​កើតហេតុ​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ក្រោយពី​បានទទួល​ព៌​ត​មាន​ហើយ​កម្លាំង​អាវុធហត្ថ​ចំនួន​៧​នាក់​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង ចុះទៅ​បង្ក្រាប់​ជនសង្ស័យ​នេះ​បាន​នៅ​ចំណុចកើតហេតុ​តែម្តង​។​

    នៅមុខ​កងរាជអាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា គ្រឿង​ញឿ​ន​ទាំងអស់នេះ​ខ្លួន​បាន​ស៊ីឈ្នួល​កាន់​ឱ្យ​គេ​បាន​ចំនួន​៣​លើក​រួចមកហើយ ហើយ​ក្នុង​មួយ​លើកៗ​បាន​កំរៃ​ប្រាក់​ឈ្នួល​២.០០០​បាត​។​

    យោងតាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក​កម្លាំង​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់