adverise with khmeread 5

ឃាត់ជនសង្ស័យម្នាក់នៅសណ្ឋាគារសុវណ្ណ ភូមិពីបទជួញដូរគ្រឿងញៀន

     ត្បូងឃ្មំ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​ប៉ូលិស​ស្រុក ឆ្មក់​ចាប់ខ្លួនបាន​នៅក្នុង​សណ្ឋាគារ សុវណ្ណ​ភូមិ ដោយ​ជាប់​សង្ស័យ ពីបទ រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត​។​
    ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​សណ្ឋាគារ សុវណ្ណ​ភូមិ​ជិត​គល់ស្ពាន​គី​ហ្សូ​ណា​ត្រើយ​ខាងកើត ក្នុងភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​
     លោក​វរ​:​សេនីយ៍ ជា ជឿន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ ម៉ៅ ពៅ ហើយក៏​មានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់ ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

    លោក​បន្តថា ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ គង់ សុធា​រ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក ខេត្ត​ត្បូងឃ្មុំ​ក្នុងនោះ សមត្ថកិច្ច​ជំនាញ រឹបអូស​យកបាន​ថ្នាំញៀន ចំនួន​២​កញ្ចប់ សម្ភារ​:​វេច​ខ្ចប់ មួយចំនួន​។ ជនសង្ស័យ​និង​បក្ខពួក​តែងតែ យក​កន្លែង​ស្នាក់នៅ សណ្ឋាគារ​សុវណ្ណ​ភូមិ ក្បាលស្ពាន​គី​ហ្សូ​ណា ខាងកើត នេះ​ជាទី​កន្លែង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។​
    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ជំនាញ​សាកសួរ​ទៅតាម​នីតិវិធី​នៅ​អធិការ ដ្ឋា​ន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ​៕​

 

 

adverise with khmeread

មតិយោបល់