adverise with khmeread C176043e ee96 4a52 9155 4da1a2268ee2

ឃាត់​មុខសញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​បីនាក់​

    បន្ទាយមានជ័យ ៖ មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​បីនាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​អូរ​អំបិល​ធ្វើការ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​០៦ ​ខែមិថុនា​ ឆ្នាំ​២០១៦ ​នៅ​ខាងលិច​វិទ្យាល័យ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

    លោក ចាប សុ​ផា​រិ​ទ្ធិ ស្នងការរង​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោម​ការតាមដាន​ស៊ើបអង្កេត​យូរថ្ងៃ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​រហូត​ឈានដល់​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ឈ្មោះ មួរ សុ​ឃឿ​ង ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​។​ ក្នុងនោះ​សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​បាន​ចំនួន​ពីរថង់​ស្មើ នឹង​៣,២​ក្រាម​ ឃាត់​មនុស្ស​បីនាក់​ដកហូត​រថយន្ត​កាមរី​មួយគ្រឿង​និង​ឧបករណ៍​ជក់​មួយចំនួន​។​

    ជនសង្ស័យ​ទាំងបី​នាក់​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រួចហើយ​នៅ​ព្រឹក​ថ្ងៃនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់