adverise with khmeread 1

ជម្រើសជាតិ​កម្ពុជា​ជូន​កាដូ​ខួបកំណើត​លោកគ្រូ​បង្វឹក​លី តេ​ហ៊ុន ដោយ​លទ្ធផល​ឈ្នះ ២-០ លើ​ចិន​តៃប៉ិ​

​    ​ជាមួយ​កីឡាករ​ឆ្នើមៗ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ នាពេលនេះ​ក្រុម​ជម្រើសជាតិ​យើង​បាន​ឆ្លងទៅ​វគ្គ​ជម្រុះ​បន្ទាប់​នៃ​ការប្រកួត Asian Cup បន្ទាប់ពី​បំបាក់​ចិន​តៃប៉ិ​ផុយៗ​។​

​    ​ក្រោម​ដំណក់ភ្លៀង​ស្រិចៗ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​យកឈ្នះ​ចិន​តៃប៉ិ​ដោយ​លទ្ធផល ២-០ (​លទ្ធផល​ទាំងពីរ​ជើង ៤-២)​។

​    ​ក្រុម​ចិន​តៃប៉ិ​បាន​មានឱកាស​ល្អៗ​មួយចំនួន​នៅ​ដើមតង់​ទី ១ ប៉ុន្តែ​នៅ​នាទី​ទី ៦ កីឡាករ ហុង​ផេង បានតែ​ត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​បន្ទាប់ពី​កា​រប​ញ្ចូ​ន​បាល់ Free Kick ដោយ​កីឡាករ​ចាន់​វឌ្ឍនាកា​នៅ​ចំពោះ​ប្រិយមិត្ត​ជាង ៦០.០០០​នាក់​។​

​    ​បន្ទាប់ពី​កម្ពុជា​បាន​នាំ​មុខមុន ១-០ ក្រុម​ចិន​តៃប៉ិ​មិនបាន​សំចៃ​ជើង​ឡើយ​ដោយ​ព្យាយាម​វាយបក​តាម​ស្មើ​។ ទោះយ៉ាងណា​ក្រុម​កម្ពុជា​បាន​សហការគ្នា​ដើម្បី​ជួយសង្គ្រោះ​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​ជាច្រើនលើក​ច្រើនសា​។​

​    ​ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​មានការ​សោកស្តាយ នៅ​នាទី​ទី ៣៣ ដោយសារ​កីឡាករ កែវ​សុខ​ផេង បាន​ចាក់ចោល​ឱកាស​មាស​នៅមុខ​ទី​ដោយ​ប៉ែង​បាល់​ឡើងលើ​បង្គោល​ទី​ក្រោយ​ការបញ្ជូន​បាល់​ដោយ​កីឡាករ​ឈិន​ឈឿន​។​

​    ​ទោះយ៉ាងណា​ក្រុម​កម្ពុជា​បាន​បន្ត​ការវាយលុក តែ​លើក​នេះ​កីឡាករ​វឌ្ឍនាកា​បាន​បណ្តើ​របាល់​ទៅ​តែ​ម្នាក់​និង​បានសម្រេច​ចិត្ត​ស៊ុត​មួយ​ជើង​ដ៏​ខ្លាំង ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី Pan Wen-Cheh​។​

​    ​ថ្វីបើ​ក្រុម​ទាំងពីរ​បាន​បើក​ការវាយលុក​គ្នា​ទៅវិញទៅមក ប៉ុន្តែ​លទ្ធផល​តង់​ទីមួយ​បានបញ្ចប់​ដោយ​កម្ពុជា​បាន​នាំមុខ​ចិន​តៃប៉ិ ១-០​។​

​    ​ក្នុង​តង់​ទី​ពីរ​នាទី ៥០ ចិន​តៃប៉ិ​ប៊ិះ​តែ​នឹង​តាម​ស្មើ​បន្ទាប់ពី​ការ​ស៊ុត​បាល់ Free Kick បុក​បង្គោល​ទី​ដោយ​កីឡាករ Lin Che-Yu​។ ប៉ុន្តែ​ការប្រកួត​កាន់តែ​ក្តៅគគុក កម្ពុជា​ប៊ិះ​តែ​បន្ថែម​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី ៥៣ ប៉ុន្តែ​ការ​ស៊ុត​បាល់ Free Kick របស់​កីឡាករ​វឌ្ឍនាកា​គ្រា​ន់ប​ញ្ឈិ​ត​បង្គោល​ទី​ប៉ុណ្ណោះ​។​

​    ​នៅ​នាទី​ទី ៥៧ តង់​ទី ២ លោក​អាជ្ញាកណ្តាល Mohammad Allali បានសម្រេច​ចិត្ត​ផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​ដល់​កម្ពុជា​បន្ទាប់​ពី​អ្នកចាំទី​ចិន​តៃប៉ិ​បាន​ទាក់​ជើង​កីឡាករ​វឌ្ឍនាកា ហើយ​គ្រាប់​បាល់​នោះបាន​សម្រេចចិត្ត​ដោយ​កីឡាករ ប្រាក់​មុន្នី​ឧ​ត្ត​ម​។​

​    ​ចាប់ពី​នាំ​ទី​ទី ៦០ ទៅ គ្មាន​ក្រុម​ណាមួយ​អាច​ទម្លាយ​សំណាញ់​បានឡើយ ខណៈ​កម្ពុជា​បាន​ចាក់ចោល​ឱកាស​ជាច្រើនលើក​ច្រើនសា​។​

​    ​ចប់​ការប្រកួត កម្ពុជា​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់ ក្រោយពី​បំបាក់​ចិន​តៃប៉ិ​ដោយ​លទ្ធផល​សរុប​ទាំងពីរ ៤-២៕​

 

adverise with khmeread

មតិយោបល់